ពោធិ៍សាត់៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានផ្អាកបេសកកម្មភាពភ្លាមៗ បន្ទាប់ពីមានការផ្ទុះអាវុធពីខាងថៃ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ១១:០៨ នាទី ខណៈក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមការសម្របសម្រួលរបស់ក្រសួងការពារជាតិ បានចុះទៅពិនិត្យ និងផ្ទៀងផ្ទាត់ការអនុវត្តបទឈប់បាញ់ នៅតំបន់ច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។



តាមការបញ្ជាក់របស់ក្រសួងការពារជាតិបានឱ្យដឹងថា ក្នុងអំឡុងពេលចុះត្រួតពិនិត្យ ក្រុមអ្នកអង្កេតការណ៍បានឮការផ្ទុះអាវុធពីខាងភាគី ដែលធ្វើឲ្យក្រុមបេសកកម្មសម្រេចផ្អាកការចុះត្រួតពិនិត្យ និងដកថយត្រឡប់មកវិញ ដើម្បីធានាសុវត្ថិភាព។
រូបភាពដំណាង


ក្រសួងការពារជាតិកម្ពុជា បានបន្តទៀតថា គិតមកដល់ពេលនេះ ស្ថានភាពនៅតំបន់ព្រំដែន ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានត្រឡប់មកស្ងប់ស្ងាត់វិញហើយបន្ទាប់ពីមានសម្លេងផ្ទះអាវុធមួយភ្លែតនៅខាងថៃ។ នៅក្នុងហេតុការនោះក៏មិនបណ្តាលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ានមានរបួសនោះដែរ៕

