យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Ch7News នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះឱ្យដឹងថា ស្ថានភាពទឹកជំនន់នៅខេត្តប្រាក់ណាខនស្រ៊ីអយុធ្យាបានហក់ឡើងដល់កម្ពស់ ៤ ម៉ែត្រ ដោយរបាយការណ៍ពីការិយាល័យបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយថៃបានបញ្ជាក់ថា មានមនុស្សចំនួន ២០ នាក់បានបាត់បង់ជីវិត។

តំបន់ជាច្រើននៅតែបន្តជន់លិចយ៉ាងខ្លាំង សាលារៀនចំនួន ៣៣ កន្លែង វត្តអារ៉ាមចំនួន ៣៨ កន្លែង និងប៉ុស្ត៍រដ្ឋបាលចំនួន ៨ កន្លែងត្រូវបានជន់លិច និងបិទផ្អាកដំណើរការណ៍បណ្ដោះអាសន្ន។ តំបន់ខ្លះមានកម្រិតទឹកហក់ឡើងចន្លោះ ៣–៤ ម៉ែត្រ ដែលធ្វើឱ្យប្រជាជន ៦៣១៧៦ គ្រួសាររងផលប៉ះពាល់ រួមទាំងភូមិចំនួន ៨៩៩ ស្រុកចំនួន១១ ទូទាំងខេត្តតែម្ដង។
ប៉ូលិសមូលដ្ឋានក្នុងតំបន់បានបញ្ជាក់ គ្រួសារជាច្រើនត្រូវបានជម្លៀសចេញទៅកាន់ទីតាំងមានសុវត្ថិភាព ដោយឡែកតែមនុស្សវ័យចំណាស់ជាច្រើននាក់ មិនព្រមចាកចេញពីផ្ទះសម្បែងឡើយ ព្រោះបារម្ភពីទ្រព្យសម្បត្តិ៕

