ពោធិ៍សាត់៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះនៅសាលាខេត្តពោធិ៍សាត់ឯកឧត្តមខូយយរីដា អភិបាលខេត្តពោធិ៍សាត់បានដាក់ចេញនៅផែនការជាអាទិភាពចំនួន ០៨ចំណុច ដើម្បីឲ្យស្ថាប័នមន្ទីរអង្គភាពអាជ្ញាធរមូលដ្ឋានអនុវត្ត សំដៅពង្រឹងបន្ថែមលើកិច្ចការងារសង្គមឲ្យកាន់តែប្រសើរទ្វេឡើងថែមទៀត។

ដោយក្នុងនោះ ត្រូវពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងអនាម័យបរិស្ថាននៅគ្រប់ឃុំសង្កាត់ទាំងអស់នៅទូទាំងខេត្ត។ ត្រូវគ្រប់គ្រងធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រងមានព្រៃឈើនិងមច្ឆាជាតិយើងទាំងនៅលើទឹកនិងលើគោក។

ក្រុមការងារចុះអនុវត្ត សជណ លេខ២២៦ គឺត្រូវជំរុញឲ្យកិច្ចការងារនេះបានបញ្ចប់នៅត្រឹមពាក់កណ្ដាលឬបំណាច់ឆ្នាំ២០២៦។ រៀបចំអភិវឌ្ឍន៍មូលដ្ឋាន ដោយមានផ្លូវ បំពាក់ភ្លើងនៅទីសាធារណៈទីប្រជុំជននិងជនបទគ្រប់ឃុំទាំងអស់។ ចំពោះនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ត្រូវតែស្អាតទាំងនៅតាមទីធារណៈនិងតាមខ្នងផ្ទះប្រជាពលរដ្ឋនិងពិនិត្យមើលការបង្កបង្កើតផលផងដែរ។ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀន ក្មេងទំនើងល្បែងស៊ីសងគ្រប់ប្រភេទល្បែងអនឡាញ បើមាននៅក្នុងមូលដ្ឋានណានោះត្រូវទទួលខុសត្រូវ។ ពង្រឹងការដោះស្រាយការវិវាទក្រៅប្រព័ន្ធតុលាការឲ្យបានល្អនិងសំណូមពររបស់ប្រជាពលរដ្ឋ។


ឯកឧត្តមអភិបាលខេត្តបានកោតសរសើរហ្នឹងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាគ្រប់ស្ថាប័នអង្គភាពមន្ទីរ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលកន្លងមកធ្វើបានល្អហើយប៉ុន្តែត្រូវពង្រឹងបន្ថែមទៀតទើបកាន់តែមានប្រសិទ្ធភាព៕

អត្ថបទ៖ ពោធិ៍សាត់

Share.