កំពង់ធំ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដឹកនាំកងកម្លាំងចម្រុះ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតំបន់ចៅហោច ជើងភ្នំជីមូស ជាប់មាត់បឹងទន្លេសាប ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។


បេសកកម្មត្រូវបានអនុវត្ត បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋ និងភ្នាក់ងារផ្តល់ព័ត៌មាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង។





កងកម្លាំងបានសហការជាមួយស្ថាប័នជំនាញជលផល កងទ័ពជើងទឹក និងកងវាយលើគោក ក្នុងការស្វែងរក និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់ ដែលបានដាក់ពង្រាយជាច្រើនកន្លែង មានប្រវែងសរុបប្រមាណ ៦០០ ម៉ែត្រ។កងកម្លាំងក៏បានចាក់លែងត្រីចម្រុះប្រមាណ ១៥ គីឡូក្រាម និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀតផងដែរ។ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវឲ្យប្រជាពលរដ្ឋជួយផ្តល់ព័ត៌មានអំពីសកម្មភាពនេសាទខុសច្បាប់ ដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង ដើម្បីអនុវត្តការបង្ក្រាបឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។
លោកបានរម្លឹកថា ការរក្សាទុកធនធានមាត្រម្ជាស់ គឺជាកត្តាសំខាន់ក្នុងការធានាថាមច្ឆាជាតិមានសម្បូរបែប សម្រាប់តម្រូវការរបស់ប្រជាជនខេត្តកំពង់ធំ និងប្រទេសជាតិទូទៅ៕





អត្ថបទ÷កំពង់ធំ

