ពោធិ៍សាត់៖ ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅប៉ៃកខាងលើ បង្កជាជំនន់ទឹកស្ទឹងពោធិ៍សាត់ លើសកម្រិតដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្ន ដែលទឺកបានហូរផ្លូវនៅក្នុងក្រុងពោធិ៍សាត់ និងបេកខាងក្រោមនៃស្រុកកណ្ដៀង នាយប់ឈានចូលថ្ងៃទី 20 ខែសីហាឆ្នាំ 2025 ភ្លាមៗ ឯកឧត្តមខូយរីដា អភិបាលខេត្ត បានដឹកនាំកម្លាំងជួយអន្តរាគមន៍ទប់ទឹក និងត្រៀមកម្លាំងដើម្បីត្រៀមជម្លៀសពលរដ្ឋក្នុងករណីចាំបាច់។



ភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី១៨ ហូរធ្លាក់ចូលក្បាលស្ពានប៉ែកខាងលើ ពោលគឺក្បត់ស្ទឹងធំ ស្ទឹងអារ៉ៃ និងស្ទឹងព្រែងខ្លុង មុខចូលស្ទឹងពោធិសាត់ ធ្វើឱ្យកំពស់ទឹកកើនឡើងខ្ពស់លើសកម្រិតដែលត្រូវប្រុងប្រយ័ត្ន ហូរ៉ែកលើផ្លូវក្នុងក្រុងពោធិ៍សាត់ នៅបែកខាងក្រោមស្រុកកណ្ដៀង។ ស្ថិតក្នុងសភាពបែបនេះ ពោធិ៍សាត់ឯកឧត្តមខូយរីដា បានដឹកនាំកងកម្លាំងអាជ្ញាធរ ចុះជួយអន្តរាគច្រកខ្សាច់ដើម្បីទប់បន្ថយកម្លាំងទឹក និងត្រៀមជម្លៀសបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់មករកទីទួលសុវត្ថិភាពផងដែរ។
ប្រសិនបើភ្លៀងនៅបន្តធ្លាក់នៅបែកខាងលើនោះស្ថានភាពប្រុសទឹកជំនន់និងបន្តអូសបន្លាយកាន់តែធ្ងន់ធ្ងរឡើង ដែលតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសបងប្អូនដែលរស់នៅរ៉បស្ទឹងពោធិ៍សាត់។ ប៉ុន្តែបើតាមព័ត៌មានដែលទទួលបានមកដល់ព្រឹកនេះនៅប៉ៃខាងលើស្រុកវាលវែងទឹកបានស្រក់ចុះហើយ៕


អត្ថបទ៖ ពោធិ៍សាត់

