ពោធិ៍សាត់÷ ត្រឹមរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់បង្កផលប៉ះពាល់ធ្ងន់ធ្ងរ ហេដ្ឋារចនាសម្ព័ន្ធ ដំណាំស្រូវ ផ្ទះសម្បែងពលរដ្ឋ ចំនួន០៥នៅក្នុងក្រុង\ស្រុក។




បើតាមការបញ្ជាក់ជាបឋមពីឯកឧត្តមខូយរីដាអភិបាលខេត្តពោធិ៍សាត់ ភ្លៀងធ្លាក់ខ្លាំងរយៈពេលពីរបីថ្ងៃចុងក្រោយនេះ បង្ករជាគ្រោះទឹកជំនន់ជនលិច ក្នុងក្រុងស្រុកចំនួន០៥ នៃខេត្តពោធិ៍សាត់ ក្នុងនោះ ក្រុងពោធិ៍សាត់ ស្រុក ភ្នំក្រវាញ ស្រុកបាកាន ស្រុកកណ្ដៀង និងស្រុកតាលោសែនជ័យ ប៉ះពាល់ក្នុងឃុំសង្កាត់ចំនួន២១ ស្មើហ្នឹង ១៩៩ភូមិ ប៉ះពាល់ប្រជាពលរដ្ឋសរុប ចំនួន៦៣០៨ គ្រួសារ ជម្លៀសពលរដ្ឋទៅរកទីទួលសុវត្ថិភាពចំនួន៤៣២គ្រួសារស្មើនឹហ៥៤៥នាក់ ។
ដោយឡែកប៉ះពាល់ដំណាំស្រូវចំនួន ៣៣៣,៨៨៥ហិចតា ផ្ទះសម្បែងពលរដ្ឋចំនួន៤២០០ខ្នង សត្វពាហនៈចំនួន ៣៦២ក្បាល ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រវែង៨៤៩៦៦ម៉ែត្រ ខូចខាតស្ពានឈើចំនួន ០៣ខ្សែ។




ឯកឧត្តមលើកឡើងថា ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ប្រឈមនឹងគ្រោះទឹកជំនាន់ទាំងអស់ ក្នុងនាមអាណាព្យាបាលខេត្តពោធិ៍សាត់ទាំងមូល បានពាំនាំយកនៅគ្រឿងឧបភោគបរិភោគនិងសម្ភៈប្រើប្រាស់ ទៅផ្តល់សង្គ្រោះបន្ទាន់ជូនដល់ពួកគាត់ជាបន្តបន្ទាប់រួចរាល់ហើយ។ ចំណែកការខូចខាត ហេដ្ឋារចនាសម្ព័ន្ធ ផលដំណាំស្រូវបងប្អូនប្រជាពលរដ្ឋ កំពុងធ្វើរបាយការណ៍សរុបចុងក្រោយដើម្បីបញ្ជូនទៅថ្នាក់ដឹកនាំដោះស្រាយបន្ទន់នៅពេលក្រោយៗទៀត។

សូមបញ្ជាក់ថា ភ្លៀងចាប់ផ្ដើមធ្លាក់ខ្លាំងនៅថ្ងៃទី ១៨ខែវិច្ឆិកា រហូតដល់ថ្ងៃទី ២១ទឹកហូចូលក្បាលស្ទឹងចំនួន០៣ ពោលគឺក្បាលស្ទឹងធំស្ទឹងអារ៉ៃ ស្ទឹងព្រៃខ្លុងបុកចូលក្នុងស្ទឹងពោធិ៍សាត់តែមួយធ្វើឱ្យទឹកហក់ឡើងខ្ពស់ ហួសកម្រិត ត្រូវប្រកាសឲ្យប្រុងប្រយ័ត្នក្នុងស្ទឹង ក្រុងពោធិ៍សាត់ត្រូវលិចលង់ ហូរកាត់ផ្លូវ ជាច្រើនខ្សែ និងបែកវាលនៃទីវាលស្រែ លិចលង់ផ្ទះសំបែងពលរដ្ឋ ជាច្រើនខ្នង និងជម្លៀសពលរដ្ឋជាច្រើនគ្រួសារមករកទីទួលវត្ថិភាពដែលអាជ្ញាធរបានរៀបចំទុករួចជាស្រេចចំនួន១៦កន្លែង។




មកដល់ថ្ងៃទី ២៣ ខែវិច្ឆិកានេះ ដោយសារតែមិនមានភ្លៀងធ្លាក់នៅប៉ែកខាងលើនៃជួរភ្នំក្រវាញ ទឹកបានស្រកចុះជាបន្តបន្ទាប់នឹងវិលទៅរកស្ថានភាពធម្មតាវិញនៅពេលប៉ុន្មានថ្ងៃខាងមុខនេះ៕
