ព្រះខ័នរាជស្វាយរៀង ជាក្រុមតែមួយគត់ដែលរក្សាតំណែងកំពូលតារាង ក្រោយឈ្នះណាហ្គាវើលដ៍ ២-១ នៅសប្ដាហ៍ទី១២ នៃពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦។

គិតចាប់ពីសប្ដាហ៍ទី២ មកព្រះខ័នរាជស្វាយរៀង បានរក្សាតំណែងកំពូលតារាង ៩សប្ដាហ៍ជាប់គ្នា ដោយមិនទាន់មានក្រុមណាអាចដណ្ដើមបានឡើយ ស្រប់ពេល អង្គរថាយហ្គឺរ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Sotaro Yasunaga ជនជាតិជប៉ុន ដាច់ ៥ពិន្ទុ ពីព្រះខ័នរាជស្វាយរៀង។
តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី១២៖

ពានរង្វាន់ លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២៥-២០២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា មានសមាជិកក្រុម ១១ចូលរួមប្រកួតប្រជែង រួមមាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កងយោធពលខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់សុខសែនជ័យ៕


