ស្វាយរៀង ៖ ជនសង្ស័យចំនួន២៨នាក់ ក្នុងនោះមានស្រី៣នាក់ ត្រូវបានសមត្ថកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្លាំងស្នងការខេត្តស្វាយរៀង ឃាត់ខ្លួនបាន នៅទីតាំងចំនួន២ផ្សេងគ្នា ក្នុងបុរី CK នៅផ្ទះលេខ M47 និងផ្ទះលេខ M29 ស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ។


ក្នុងប្រតិបត្តិការបង្ក្រាប ទីតាំងជនសង្ស័យ លួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam សមត្ថកិច្ចរឹបអូសសម្ភារៈវត្ថុតាង រួមមាន៖ កុំព្យូទ័រលើតុ ៤៧គ្រឿង, ទូរសព្ទដៃ ២៥រឿង, ដុំ Mobile Tri Band Repeater ០១, ដុំ WiFi ចំនួន ៤គ្រឿង, កាត ១សន្លឹក, រថយន្ត ១គ្រឿង ម៉ាក Lexus RX400h ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BZ-4107, ម៉ូតូ ៤គ្រឿង, ឯកសណ្ឋានសមត្ថកិច្ច, លិខិតឆ្លងដែន១២ក្បាល, អត្តសញ្ញាណបណ្ណ២៤សន្លឹក, បណ្ណបើកបរ៥សន្លឹក និងស្លាកលេខម៉ូតូវៀតណាម១សន្លឹក ។



ជនសង្ស័យរួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅស្នងការខេត្តស្វាយរៀង ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕
អត្ថបទ៖ តាតុងសែនជ័យ

