ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ បានមកតវ៉ាបិទផ្លូវនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្នើសុំឲ្យតុលាការចេញដីកាចាប់ខ្លួនលោក ហ៊ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស ឡើងវិញ។

កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋធ្វេីឡេីងកាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមដីកា ពីបទឆបោកមានស្ថានទម្ងន់ទោស ការញុះញង់ឲ្យប្រព្រឹត្តប្រឆាំងនិងអ្នករាជការសាធារណៈ និងការសម្អាតប្រាក់។



អត្ថបទ៖ចតុម្មុខ

