បន្ទាយមានជ័យ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តុះវិជ្ជាជីវៈ សម្រាប់អតីតពលករខ្មែរ ដែលបានត្រឡប់មកពីប្រទេសថៃ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។




ពិព័រណ៍មានអ្នកចូលរួមជាង ១,០០០ នាក់ និងបើកឱកាសការងារជាង ៦,០០០ កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រចំនួន ១៨ ដែលចូលរួមជ្រើសរើសបុគ្គលិកភ្លាមៗ។ ក្រសួងក៏បានផ្តល់សេវាសុខុមាលភាពដោយឥតគិតថ្លៃ ដូចជា ដឹកជញ្ជូន អាហារ ភេសជ្ជៈ កាហ្វេ និងការកាត់សក់។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងថា កម្មវិធីនេះមានគោលបំណងនាំយកឱកាសការងារមកដល់តំបន់ ដើម្បីឱ្យពលករ និងប្រជាពលរដ្ឋរកការងារបានងាយស្រួល ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ។
លោកបញ្ជាក់ថា ទោះបីប្រាក់ឈ្នួលក្នុងស្រុកអាចទាបជាងប្រទេសថៃ ក៏ដោយ ប៉ុន្តែពលករទទួលបានអត្ថប្រយោជន៍សន្តិសុខសង្គមជាច្រើន រួមទាំងការព្យាបាលដោយឥតគិតថ្លៃ ការការពារគ្រោះថ្នាក់ការងារ និងប្រាក់សោធនពេលដល់អាយុ ៦០ ឆ្នាំ។





លោកបន្ថែមថា ការធ្វើការនៅក្នុងស្រុកអនុញ្ញាតឱ្យប្រជាពលរបស់ន់រស់នៅជាមួយគ្រួសារ មានពេលវេលាដល់កូនៗ និងចូលរួមពិធីបុណ្យប្រពៃណីបានយ៉ាងងាយស្រួល៕
អត្ថបទ÷ ត្រយងតូច
