នៅថ្ងៃទី២៤ ខែវិច្ឆិកា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ត្រៀមសម្រាប់ការប្រកួតកីឡាសុីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។

  • វិញ្ញាសាផ្នែកបុរស

ពូល A ៖ មានក្រុមជម្រើសជាតិថៃ, កម្ពុជា និងទីម័រខាងកើត

ពូល B ៖ មានក្រុមជម្រើសជាតិវៀតណាម, ម៉ាឡេស៊ី និងឡាវ

ពូល C ៖ មានក្រុមជម្រើសជាតិឥណ្ឌូណេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន និងសិង្ហបុរី

បញ្ជីរាយនាមកីឡាការិនីក្រុមជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតកីឡាសុីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ៖

  • បាល់ទាត់ផ្នែកនារី

ពូល A ៖ ក្រុមជម្រើសជាតិនារីថៃ, កម្ពុជា, សិង្ហបុរី និងឥណ្ឌូណេស៊ី

ពូល B ៖ ក្រុមជម្រើសជាតិវៀតណាម, មីយ៉ាន់ម៉ា, ហ្វីលីពីន និងម៉ាឡេស៊ី។

​គណៈកម្មាធិការជាតិអូឡាំពិក រដ្ឋាភិបាលកម្ពុជា សម្រេចឱ្យក្រុមអត្តពលិកកម្ពុជាចំនួន ២១ ប្រភេទកីឡា នឹង​ទៅចូលរួមដណ្តេីមមេដាយ នៅ​ក្នុង​ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬហៅ​ថា ស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣៣ ឆ្នាំ២០២៥ នៅទឹក​ដី​ប្រទេសថៃ នឹងប្រព្រឹត្តទៅពីថ្ងៃទី៣ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ៣២០២៥ មាន​ ៥៧៤វិញ្ញា ក្នុង​ ៥០ប្រទេសកីឡា ស្របពេល​ពិធីបើក​ជាផ្លូវ​ការ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥៕

Share.