ត្បូងឃ្មុំ÷ ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន សមាជិករាជសភា និងអនុប្រធាន ស.ស.យ.ក បានអញ្ជើញចុះជួបសំណេះសំណាល និងចែកចាយអំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ចំនួន ១,១៣១ គ្រួសារ នៅឃុំជីរោទ៍ទី១ និងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។




អំណោយទាំងនេះរួមមាន៖ មី ទឹកស៊ីអ៊ីវ និងអង្ក ដែលផ្តល់ដោយអង្គការមូស្លិមហេលហ្វិន ប្រទេសអាល្លឺម៉ង់ តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា បង្កើតថវិការហួស ៩០ លានរៀល។
ក្នុងឱកាសនេះ ឯកឧត្តម បានពាំនាំព្រះរាជបណ្ដាំសាកសួរសុខទុក្ខពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ (ហ្លួងម៉ែ) ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងព្យាយាមដោះស្រាយបញ្ហាប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។




ឯកឧត្តម ក៏បានរំលឹកអំពី “តម្លៃសន្តិភាព” ដែលជាគន្លឹះនៃការអភិវឌ្ឍ និងការរស់នៅរួបរួមរបស់ជាតិគ្រប់សាសនា ព្រមទាំងអំពាវនាវឱ្យសហគមន៍ខ្មែរឥស្លាម និងប្រជាពលរដ្ឋទាំងអស់ រួមគ្នាការពារសន្តិភាពឱ្យបានគង់វង្ស។
សូមបញ្ជាក់ដែរថា ពិធីចែកអំណោយនដល់គ្រួសាររងគ្រោះនេះ បានធ្វើឡើងនៅទីតាំង ២ កន្លែង គឹ៖បរិវេណវត្តនទីរង្សី (វត្តជីរោទ៍កណ្ដាល) និងនៅបរិវេណសាលាបឋមសិក្សាបឹងព្រួល៕





អត្ថបទ÷ អាចារ្យលាក់
