លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា «អ្វីដែលល្អអាចនឹងកើតឡើង» ចំពោះកិច្ចចរចានៅប្រទេសស្វីសដែលមានបំណងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ គណៈប្រតិភូអឺរ៉ុប និងអ៊ុយក្រែនបានព្យាយាម «កែសម្រួល» នូវ ផែនការសន្តិភាព ២៨ ចំណុច ដែលលោកប្រធានាធិបតីបានដាក់ចេញកាលពីសប្តាហ៍មុនឱ្យក្លាយជាផែនការដែល មានប្រយោជន៍ជាង សម្រាប់អ៊ុយក្រែន។ លោក ត្រាំ បន្តផ្តល់សញ្ញាថាលោកមានឆន្ទៈក្នុងការសម្របសម្រួលប៉ុន្តែផែនការដើមរបស់លោកបានដាក់អ៊ុយក្រែនក្នុងទីតាំងចាប់ផ្តើមដ៏លំបាកបំផុតដោយបានផ្តល់សម្បទានដល់លោក វ្ល៉ាឌីមៀ ពូទីន ដែលរុស្ស៊ីមិនទាន់ទទួលបានជោគជ័យនៅលើសមរភូមិនៅឡើយ។
ជាការពិតណាស់រុស្ស៊ីបានធ្វើការឈានមុខថ្មីៗនេះ ជាពិសេសនៅជុំវិញតំបន់ Pokrovsk និង Myrnohradក្នុងខេត្ត Donetsk និងនៅក្នុងផ្នែកខ្លះនៃតំបន់Zaporizhzhia។ ហើយអ៊ុយក្រែនខ្វះកងទ័ព និងកម្លាំងបាញ់គ្រប់គ្រាន់ដើម្បីដណ្តើមយកមកវិញនូវទឹកដីទាំងអស់ដែលបានបាត់បង់ចាប់តាំងពីឆ្នាំ២០២២ មក មិនបាច់និយាយដល់តំបន់ គ្រីមៀ នោះទេ។ប៉ុន្តែកងទ័ពអ៊ុយក្រែនមិនទាន់ដល់ចំណុចត្រូវរលាយទេ ហើយលោក ពូទីន ក៏មិនទាន់សម្រេចបានគោលដៅដើម របស់ខ្លួនគឺការដណ្តើមបានខេត្តអ៊ុយក្រែនទាំងបួន (Luhansk,Donetsk, Kherson, និង Zaporizhzhia) នោះដែរ។បច្ចុប្បន្ន រុស្ស៊ីគ្រប់គ្រងទាំងស្រុងត្រឹមតែខេត្ត Luhansk ប៉ុណ្ណោះ។ សង្រ្គាមនេះអាចអូសបន្លាយរហូតដល់រដូវក្តៅ។ នៅពេលនោះកងកម្លាំងរបស់លោក ពូទីននឹងបានប្រយុទ្ធជាមួយអ៊ុយក្រែនក្នុងរយៈពេលយូរស្មើនឹងកងកម្លាំងរបស់ស្តាលីនប្រយុទ្ធជាមួយណាស៊ីអាល្លឺម៉ង់។

កង្វះខាតរបស់អ៊ុយក្រែន ត្រូវបានគេដឹងច្បាស់៖កងទ័ពតិចពេកដើម្បីកាន់កាប់ខ្សែបន្ទាត់ប្រយុទ្ធប្រវែង ៨០០ ម៉ាយល៍និងខ្វះប្រព័ន្ធការពារដែនអាកាសគ្រប់គ្រាន់ បន្ទាប់ពីលោក ត្រាំបានកាត់បន្ថយជំនួយយោធាដោយផ្ទាល់ពីអាមេរិកយ៉ាងធ្ងន់ធ្ងរ។ការបង្កើនការគាំទ្ររបស់អឺរ៉ុបមិនបានទូទាត់ការខ្វះខាតនេះទេ។អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា ទោះបីជាអ៊ុយក្រែនមានគុណវិបត្តិក៏ដោយការខាតបង់របស់រុស្ស៊ីគឺធំធេង៖ មានអ្នកស្លាប់និងរបួស ជាង ១ លាននាក់ យោងតាមក្រសួងការពារជាតិចក្រភពអង់គ្លេស, អ្នកស្លាប់ដែលត្រូវបានបញ្ជាក់ជិត១៥០.០០០ នាក់ និងឧបករណ៍ជាង ២៣.០០០ គ្រឿង ត្រូវបានបំផ្លាញ ឬខូចខាត។ការវាយប្រហារដ៏ជ្រៅរបស់អ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរបស់រុស្ស៊ី (យ៉ាងហោចណាស់ ១៧កន្លែង គិតត្រឹមពាក់កណ្តាលខែវិច្ឆិកា) បានបង្កឱ្យមានការខ្វះខាតប្រេងឥន្ធនៈការតម្រង់ជួរវែងនៅស្ថានីយ៍ប្រេងឥន្ធនៈ ការទិញដោយភ័យស្លន់ស្លោ តម្លៃឡើងខ្ពស់ការកំណត់បរិមាណ និងការកាត់បន្ថយសមត្ថភាពចម្រាញ់ប្រេងរហូតដល់មួយភាគប្រាំ។
វាគឺនៅក្នុងបរិបទនេះហើយដែលលោក ត្រាំ បានបង្ហាញផែនការសន្តិភាពរបស់លោក ដែលជាអំណោយបុណ្យណូអែលមុនកាលកំណត់សម្រាប់លោកពូទីន។ ផែនការនេះត្រូវបានចរចាដោយលោក គីរីល ឌីមីទ្រីវ (Kirill Dmitriev) ជាទីប្រឹក្សាផ្ទាល់របស់លោកពូទីន និងជានាយកប្រតិបត្តិនៃមូលនិធិទ្រព្យសម្បត្តិជាតិរបស់រុស្ស៊ីដែលមានតម្លៃ ១០ពាន់លានដុល្លារ រួមទាំងភាគីអាមេរិកដោយលោក ស្ទីវ វីតកូហ្វ (SteveWitkoff) និងលោក ចារ៉េដ ខូសណឺ (Jared Kushner)។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រ៉ូប៊ីអូ (MarcoRubio) ហាក់ដូចជាដើរតួនាទីតិចតួចបំផុត។
លោក វីតកូហ្វ និងខូសណឺ អាចជាអ្នកចរចាពាណិជ្ជកម្មដ៏ប៉ិនប្រសប់ប៉ុន្តែពួកគេមានបទពិសោធន៍ការទូតតិចតួចណាស់ ហើយចំណេះដឹងអំពីអ៊ុយក្រែនគឺកាន់តែតិច(លោក វីតកូហ្វថែមទាំងបាននិយាយម្តងទៀតនូវចំណុចនិយាយរបស់ក្រេមឡាំងបន្ទាប់ពីបានជួបលោក ពូទីន)។ឥទ្ធិពលរបស់ពួកគេភាគច្រើនបានមកពីចំណងផ្ទាល់ខ្លួនជាមួយលោក ត្រាំ។ការប្រៀបធៀបពួកគេជាមួយនរណាម្នាក់ដូចជាលោក ឌីមីទ្រីវ គឺស្ទើរតែធានាថានឹងទទួលបានកិច្ចព្រមព្រៀងដែលលំអៀងទៅរកប្រទេសរុស្ស៊ី។
ឧទាហរណ៍មួយចំនួនបង្ហាញពីភាពអតុល្យភាព៖
· អ៊ុយក្រែន (មិនមែនរុស្ស៊ី)ត្រូវបានតម្រូវឱ្យកំណត់កងកម្លាំងប្រដាប់អាវុធរបស់ខ្លួនត្រឹម ៦០០.០០០ នាក់។រុស្ស៊ីមិនមានការរឹតត្បិតស្រដៀងគ្នានោះទេ។· អ៊ុយក្រែន ត្រូវតែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួនដើម្បីលុបចោលការប្តេជ្ញាចិត្តចូលរួមអង្គការណាតូ។(ទោះបីជារុស្ស៊ីមានការព្រួយបារម្ភពីការពង្រីកណាតូតាំងពីយូរយារណាស់មកហើយក៏ដោយប៉ុន្តែការទទួលស្គាល់ការព្រួយបារម្ភនេះខុសពីការអះអាងថាសមាជិកភាពណាតូរបស់អ៊ុយក្រែនជិតនឹងកើតឡើងនៅឆ្នាំ ២០២២។ អ៊ុយក្រែនមិនមានវឌ្ឍនភាពជាក់ស្តែងឆ្ពោះទៅរកការចូលជាសមាជិកទេចន្លោះឆ្នាំ ២០០៨ និងការឈ្លានពាន)។

· ផែនការរបស់លោកត្រាំ ទទួលស្គាល់តំបន់គ្រីមៀ ដូណេតស្ក៍ និងលូហ្ហានស្ក៍ជាទឹកដីរបស់រុស្ស៊ីតាមការពិត(de-facto Russian) ដោយផ្តល់ឱ្យលោក ពូទីននូវផ្នែកខ្លះនៃតំបន់ដូណេតស្ក៍ដែលលោកមិនទាន់
ដណ្តើមបាន។· វាបង្កកខ្សែបន្ទាត់ប្រយុទ្ធ ដោយអនុញ្ញាតឱ្យរុស្ស៊ីរក្សាទឹកដីដែលដណ្តើមបាននៅខេត្តKherson និងZaporizhzhia។ ផែនការនេះមិនបានផ្តល់អ្វីៗទាំងអស់ដល់លោកពូទីន ទេ ប៉ុន្តែបានផ្តល់ឱ្យលោកគ្រប់គ្រាន់ដើម្បី ប្
រកាសជ័យជម្នះ។
តើរុស្ស៊ីបានផ្តល់សម្បទានអ្វី?
ស្ទើរតែគ្មានអ្វីសោះ។ផែនការនេះគ្រាន់តែនិយាយថាទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកនឹងជួយកសាងអ៊ុយក្រែនឡើងវិញប៉ុន្តែទីក្រុងម៉ូស្គូមិនដែលគ្រោងនឹងយកលុយនោះមកវិញទេ។
រុស្ស៊ីថែមទាំងទទួលបានរង្វាន់បន្ថែមទៀត រួមមាន៖ ការចូលរួម G8 ឡើងវិញការបញ្ចូលឡើងវិញទៅក្នុងសេដ្ឋកិច្ចពិភពលោកការចរចាឆ្ពោះទៅរកការដកទណ្ឌកម្មជាដំណាក់កាលនិងកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) និងរ៉ែដ៏កម្រ។ផែនការនេះក៏ទាមទារឱ្យអ៊ុយក្រែន លុបបំបាត់ «ណាស៊ី»ផងដែរ ដែលធ្វើឱ្យសាច់រឿងដ៏មិនសមហេតុផលរបស់រុស្ស៊ីថាអ៊ុយក្រែនពោរពេញដោយពួកណាស៊ី ត្រូវបានបញ្ជាក់ថាត្រឹមត្រូវ។
ទោះបីជាមាន ឧក្រិដ្ឋកម្មសង្រ្គាមដែលរុស្ស៊ីកំពុងបន្តប្រព្រឹត្ត (អំពើឃោរឃៅនៅ Bucha, Irpin និង Borodianka ការបង្ខំផ្លាស់ទីលំនៅកុមារ ការវាយប្រហារលើអគារលំនៅឋាន ការរំលោភបំពានទារុណកម្ម និងការប្រហារជីវិតឈ្លើយសឹកអ៊ុយក្រែន)ផែនការនេះបានផ្តល់ឱ្យវិមានក្រេមឡាំងនូវ អភ័យឯកសិទ្ធិពេញលេញពីការកាត់ទោស ដោយលុបចោលដីកាតុលាការឧក្រិដ្ឋកម្មអន្តរជាតិសម្រាប់លោកពូទីន និងមន្ត្រីកំពូលរបស់លោក។

អ្វីៗទាំងអស់នេះមិនគួរឱ្យភ្ញាក់ផ្អើលទេដោយសារលោក ត្រាំ បានបើកចំហរអំពីការកោតសរសើរចំពោះលោក ពូទីនហើយបានបង្ហាញការមើលងាយចំពោះលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ថែមទាំងបានបន្ទោសលោកហ្សេលេនស្គី ចំពោះ ការចាប់ផ្តើមសង្រ្គាម ទៀតផង។
អ្នកអត្ថាធិប្បាយខ្លះដែលយល់ស្របជាមួយលោកត្រាំ បានលើកហេតុផលថា សង្រ្គាមរបស់អ៊ុយក្រែនគឺគ្មានប្រយោជន៍ ហើយមិនមែនជាផលប្រយោជន៍សំខាន់របស់សហរដ្ឋអាមេរិកទេ។ប៉ុន្តែទឡ្ហីករណ៍នោះមិនអាចបង្ហាញអំពីភាពត្រឹមត្រូវនៃការបង្ខំអ៊ុយក្រែនឱ្យទទួលយកកិច្ចព្រមព្រៀងឯកតោភាគីដែលបានរៀបចំឡើងដោយគ្មានការចូលរួមពីពួកគេហើយភ្ជាប់មកជាមួយឱសានវាទក្នុងរយៈពេលតែប៉ុន្មានថ្ងៃនោះទេ។មានព័ត៌មានវិជ្ជមានមួយចំនួន។
បន្ទាប់ពីមានរបាយការណ៍ថា លោក រ៉ូប៊ីអូ បានប្រាប់សមាជិកសភាថា ផែនការ ២៨ចំណុចនេះត្រូវបានផលិតដោយរុស្ស៊ី លោកបាន ជួបចរចា ជាមួយលោក អាន់ឌ្រីយែរម៉ាក់ (AndriyYermak) ទីប្រឹក្សាជិតស្និទ្ធបំផុតរបស់លោក ហ្សេលេនស្គី ដើម្បី កែសម្រួលផែនការនេះឡើងវិញដោយផ្អែកលើប្រតិកម្មរបស់អ៊ុយក្រែន (ទោះបីជាលោក រ៉ូប៊ីអូបានបដិសេធក៏ដោយ)។ លោក ត្រាំ បាន ចោទប្រកាន់ អ៊ុយក្រែនថា គ្មានគុណធម៌ប៉ុន្តែបានបន្ថែមថា ផែនការនេះ «មិនមែនជាការផ្តល់ជូនចុងក្រោយរបស់ខ្ញុំទេ»ហើយថាឱសានវាទរបស់លោកអាចពន្យារពេលបាន។
ប្រសិនបើលទ្ធផលនៃរឿងទាំងអស់នេះគឺថាសំណើរបស់លោក ត្រាំ មិនត្រូវបានអនុម័តទេ នោះនឹងក្លាយជា រឿងល្អ– ជាពិសេសសម្រាប់អ៊ុយក្រែន៕

