ប្រជាជនថៃនៅស្រុកហាដយ៉ៃ(Hat Yai) ដែលកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះទឹកជំនន់ លិចមើលមិន​ដឹងកោះមិនដឹងត្រើយ ដែលចាត់ទុកថាជាគ្រោះ​ធម្មជាតិ​ ដ៏អាក្រក់បំផុតជាប្រវត្តិសាស្ត្រនោះ ស្រាប់តែកើតមានភ្លើងឆេះអគារពាណិជ្ជកម្មកណ្តាលទីក្រុង ស្របពេលទឹកជំនន់កំពុងតែហក់ឡើងខ្ពស់ថែមទៀត។

នៅព្រឹកថ្ងៃអង្គារ៍នេះ ផេកហ្វេសប៊ុករបស់នាយកដ្ឋានសង្រ្គោះ និងពន្លត់អគ្គិភ័យថៃ “Fire & Rescue Thailand” បានបង្ហោះសារមួយថា៖”ហាដយ៉ៃ ជាន់ក្រោមទឹកជំនន់ ជាន់លើភ្លើងឆេះ…”។

ប្រភពដដែលបន្តថា នាព្រឹកព្រលឹមថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២៥ នាយកដ្ឋានទទួលបានការហៅទូរស័ព្ទពីប្រជាពលរដ្ឋ សុំជំនួយជាបន្ទាន់ ស្តីពីករណីអគ្គិភ័យឆេះអគារពាណិជ្ជកម្ម ស្ថិតនៅត្រង់ចំណុចផ្លូវបំបែកមួយកណ្តាលទីប្រជុំជនក្រុងហាដយ៉ៃ ខេត្តសុងខ្លា ខណៈដែលជាន់ខាងក្រោមដី ទឹកជន់បាន​ឡើងដល់ដំបូលសំយ៉ាប ទៅហើយ៕

Share.