អគ្គនាយកដ្ឋានកីឡា នៃក្រសួងអបរំ យុវជន និង​កីឡា បាន​ចេញ​សេចក្ដីប្រកាសដល់សាធារណៈជនអំពីការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ក៏ដូចជាឆ្លើយតបចំពោះការបារម្ភយកចិត្តទុក្ខដាក់ចំពោះប្រតិភូកីឡាកម្ពុជា ដែលត្រូវចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ

សេចក្ដីប្រកាស ស្ដីពីការត្រៀមលក្ខណៈរបស់ប្រតិភូកីឡាកម្ពុជាចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ ដូច​ខាង​ក្រោម៖

១. ការប្រកួតកីឡាស៊ីហ្គេមស្ថិតនៅក្រោមបទបញ្ញាត្តិរបស់សហព័ន្ធកីឡាស៊ីហ្គេម អនុលោមតាមធម្មនុញ្ញកីឡាអាស៊ីអាគ្នេយ៍សម្រាប់ប្រទេសសមាជិក មិនមែនជាព្រឹត្តការណ៍របស់ប្រទេសណាមួយផ្តាច់មុខឡើយ។

២. អនុវត្តទៅតាមគោលការណ៍កីឡាអន្តរជាតិ និងធម្មនុញ្ញកីឡាអាស៊ីអាគ្នេយ៍ ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បានរៀបចំសកម្មភាពចំពោះកិច្ចដោះស្រាយ វិវាទ ដោយមានអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិក ឬនាយបេសកកម្ម និងតំណាងអូឡាំពិកប្រចាំការ។

៣. ថ្នាក់ដឹកនាំប្រតិភូកីឡាស៊ីហ្គេមកម្ពុជាបានរៀបចំក្រុមអន្តាគមន៍ពិសេសពិនិត្យតាមដាន វាយតម្លៃសភាពការណ៍ និងទំនាក់ទំនងភ្លាមៗជាមួយក្រុមការងារទទួលបន្ទុករបស់ភាគីថៃ និងបានរៀបចំផែនការគ្រប់ជ្រុងជ្រោយចំពោះសុវត្តិភាពអត្តពលិក និងការគ្រងគ្រងពេលមានវិបត្តិ។

៤. ក្រុមអន្តាគមន៍ពិសេស បានដាក់អនុវត្តគោលការណ៍ណែនាំតឹងរឹង និងយន្តការសន្តិសុខ ចំពោះប្រតិភូនិងក្រុមកីឡា ដើម្បីធានាសន្តិសុខក្នុងពេលស្នាក់នៅ-ធ្វើដំណើរ និងសុវត្ថិភាពក្នុងពេលប្រកួត។

៥. ក្រុមការងារចុះត្រួតពិនិត្យគ្រប់ការប្រកួតទាំងអស់ ករណីមានបញ្ហាកើតឡើង ភាពមិនប្រក្រតី និងពិនិត្យនីតិវិធីប្ដឹងនៅនឹងកន្លែង។ ចំពោះ ករណីកម្រិតធ្ងន់ធ្ងរ ក្រុមការងារនឹងពិនិត្យនីតិវិធីបញ្ចូនប្រតិភូកីឡាត្រលប់មកកម្ពុជាវិញ។

៦. ក្រុមកីឡា ដែលប្រកួតចប់ភ្លាម ត្រូវរៀបចំធ្វើដំណើរត្រលប់មកកម្ពុជាវិញ។

៧. ការចូលរួមរបស់ប្រតិភូកីឡាកម្ពុជាជាយុទ្ធនាការការទូតដើម្បីកិត្សានុភាពជាតិលើឆាកអន្តរជាតិ និងបញ្ជូនសារទៅកាន់ពិភពលោកថាកម្ពុជាគឺជាប្រទេសស្រលាញ់សន្តិភាព និងការអភិវឌ្ឍ។

អគ្គនាយកដ្ឋានកីឡា យកចិត្តទុកដាក់ខ្ពស់តាមដានសភាពការណ៍ការប្រកួតស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ និងធ្វើបច្ចុប្បន្នភាពព័ត៌មានគ្រប់ជ្រុងជ្រោយជូនសាធារណៈជន៕

Share.