មណ្ឌលគិរី៖ កម្លាំងនគរបាលខេត្តមណ្ឌលគិរី បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់ ក្នុងតំបន់ស្រុកកែវសីមា ចន្លោះថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នឹងបានឃាត់ខ្លួនជនសង្ស័យចំនួន ៩ នាក់ ព្រមទាំងដកហូតវត្ថុតាងជាច្រើន។




ទីតាំងទី១ ស្ថិតនៅចំណុចរោងចាំចំការ ភូមិឆ្នែង ឃុំស្រែខ្ទុម ដោយជនស្ង័យម្នាក់បានរត់គេចខ្លួន ប៉ុន្តែកម្លាំងបានដកហូតវត្ថុតាងប្រើគ្រឿងញៀនមួយចំនួន។ ទីតាំងទី២ ធ្វើឡើងក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២ នាក់ នៅរោងឡានរបស់ ណយ សឹង ភូមិអូរអាម ដកហូតថ្នាំញៀន ៥ កញ្ចប់ និងទីតាំងទី៣ ធ្វើឡើងដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ស្ថិតនៅនៅរោងចាំចំការរបស់ លី ម៉ារី ភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម។ ដោយឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ដកហូតថ្នាំញៀន ១១ កញ្ចប់ ដែលក្នុងនោះ ឈ្មោះ ហ៊ីម ឡៃ មានដីកាបង្គាប់ចំនួន ៤ ច្បាប់។

ក្រោយឃាត់ខ្លួន ជនសងកស័យឈ្មោះ ហ៉ីម ឡៃ បានផ្តល់ព័ត៌មានទៅឲ្យកម្លាំងសម្ថកិច្ចរហូតឈានដល់ការចុះបង្ក្រាបបន្ថែមនៅរោងរបស់ សាន សារី ក្នុងភូមិត្រពាំងផ្អេរ ឃុំស្រែខ្ទុម ឃាត់ខ្លួនជនសង្ស័យបន្ថែម ៤ នាក់ និងដកហូតអាវុធកែច្នៃ ៦ ដើម។




វត្ថុតាងដែលបានដកហូតទាំង៤ទីតាំងរួមមាន៖ ថ្នាំញៀនមេតាម្វេតាមីនសរុប ១៨ កញ្ចប់ (ទម្ងន់ ៧១.១០ ក្រាម) ម៉ូតូ ៣ គ្រឿង, ទូរស័ព្ទដៃ ៧ គ្រឿង,ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង , អាវុធកែច្នៃ ៧ ដើម,កន្ត្រៃ ៣ ដើម, កាបូបស្ពាយ ១, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនជាច្រើនទៀត។
ក្រោយឃាត់ខ្លួនជនសង្ស័យ កម្លាំងសមត្ថកិច្ចបានតេស្តទឹកម៉ូត្រ បង្ហាញថា ជនសង្ស័យទាំង ៩ នាក់ មានសារធាតុញៀននៅក្នុងខ្លួន។ បច្ចុប្បន្ន សភ្នាក់ងារសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីផ្ញើរការចាត់ចែងតាមនីតិវិធី៕
អត្ថបទ÷ចតុម្មុខ
