កណ្ដាល៖ យុវជន០២នាក់ ត្រូវបានជនសង្ស័យជាគ្នីគ្នា ច្រលំកាប់ពីក្រោយ បណ្តាលអោយ ១នាក់ដាច់ក្បាល នឹង ១នាក់ទៀត របួសក៎ផ្នែកខាងក្រោយ ។
ហេតុការណ៍នេះដែរបង្កភ្ញាក់ផ្អើលកាលពីនាវេលាម៉ោង ១២ នឹង ៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។




តាមការបញ្ជាក់ពីឪពុកជនរងគ្រោះបានអោយដឹងថា មុនកើតហេតុ សពរងគ្រោះ(កូន) ឈ្មោះ វ៉ា វុទ្ធី ភេទប្រុសអាយុ19ឆ្នាំ សុំមកលេងបាល់ជាមួយមិត្តភក្តិ ហើយបន្តចេញទៅកម្មវិធីនៅផ្ទះឪពុកធម៍ ប៉ុន្តែគាត់មិនបានដឹងថាកូន ជិះម៉ូតូមកម្តុំភូមិព្រែកត្រែងនេះទេ។ លុះមកដល់វេលាម៉ោង ១២យប់ក៏ស្រាប់តែ មានសមត្ថកិច្ចបានទូរស័ព្ទទៅប្រាប់ថា កូនរបស់គាត់ត្រូវបានគេកាប់ ដាច់ក្បាលស្លាប់ហើយ ។ ភ្លាមៗ គាត់ក៏ប្រញាប់ប្រញាល់មកកាន់ ចំណុចខាងលើតែម្តង នឹង បានយកសពទៅធ្វើបុណ្យតាមប្រពៃណី ។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថា កម្លាំងនគរបាលប៉ុស្តិ៍កំពុងល្បាតពួនស្ទាក់ ការពារសន្តិសុខសុវត្ថិភាព ក្នុងមូលដ្ឋាន លើផ្លូវជាតិលេខ១ ស្របពេលល្បាតមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញ មានយុវជនចំនួន ០៤នាក់ កំពុងភ័យស្លន់ស្លោរ នឹងខ្លះស្រែកយំនៅក្បែរសាកសពយុវជន ១នាក់ដាច់ក្បាល នឹង ១នាក់ទៀត របួសធ្ងន់ ឃើញសភាពដូច្នោះ សមត្ថកិច្ចបានសម្រេចបញ្ជូនទៅមន្ទីរពេទ្យតែម្តង ។ ខណៈពេលនោះដែរ នគរបាលជំនាញ បាននាំមនុស្ស៤នាក់ទយកទៅកាន់ប៉ុស្តិ៍ ដេីម្បីសាកសួរបន្ថែម ។





អត្ថបទ÷ចតុម្មុខ
