លោក Paul Wong Chee Meng ស្ថាបនិក Mega Star Arena នៅ Sungei Wang Plaza ដែលមានអាយុ ៥៦ ឆ្នាំ បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេស ថៃ កាលពីថ្ងៃសៅរ៍ ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥។

ឧស្សាហកម្មកម្សាន្ត និងព្រឹត្តិការណ៍ផ្ទាល់នៅក្នុងប្រទេសម៉ាឡេស៊ីបានបាត់បង់ឥស្សរជនដ៏មានឥទ្ធិពលបំផុតម្នាក់របស់ខ្លួន។ គ្រួសាររបស់លោក វ៉ុង បានប្រកាសពីមរណភាពរបស់គាត់នៅក្នុងសារមួយនៅលើគណនី Facebook ផ្លូវការរបស់លោក។

លោក វ៉ុង ត្រូវបានគេចាត់ទុកថាជា កម្លាំងចលករ ដែលនៅពីក្រោយ Mega Star Arena។ តួនាទីរបស់គាត់បានលាតសន្ធឹងហួសពីការគ្រប់គ្រងព្រឹត្តិការណ៍—គាត់គឺជា អ្នកណែនាំ ដ៏ស្មោះត្រង់ដល់អ្នកសំដែង អ្នកផ្សព្វផ្សាយ និងក្រុមផលិតកម្មជាច្រើន។

ក្រុមហ៊ុនរបស់លោកគឺជាឆ្អឹងខ្នងសម្រាប់ពិធីបុណ្យ តន្ត្រី ការប្រគំតន្ត្រី ការបង្ហាញពានរង្វាន់ និងព្រឹត្តិការណ៍សាជីវកម្មរាប់មិនអស់ ដែលបានជួយបង្កើតកន្លែងកម្សាន្តរបស់ម៉ាឡេស៊ីឲ្យក្លាយជាអ្វីដែលវាមានសព្វថ្ងៃ។

មិត្តភក្តិ និងដៃគូសហការដែលមានអាយុកាលយូរអង្វែងបានចែករំលែកការគោរពនៅលើបណ្តាញសង្គម ដោយសរសើរពី សេចក្តីសប្បុរស ចក្ខុវិស័យ និង ឱកាស ដែលគាត់បានបើកសម្រាប់អ្នកដទៃ។

ក្រៅពីការងារផ្នែកកម្សាន្ត លោក វ៉ុង គឺជាអ្នកចូលចិត្ត ម៉ូតូធំ (Superbike) យ៉ាងខ្លាំងក្លា ហើយជារឿយៗ លោកតែងតែធ្វើដំណើរជាលក្ចណៈអន្តរជាតិដោយជិះម៉ូតូរបស់គាត់ ដែលបង្ហាញពីស្មារតីជាមនុស្សចូលចិត្តផ្សងព្រេងរបស់គាត់។

លោក វ៉ុង បានបន្សល់ទុកនូវភរិយាជាទីស្រឡាញ់របស់គាត់គឺលោកស្រី Fanny Chia និងកូនបួននាក់របស់ពួកគេគឺ Billy, Jacky, Monique និង Eason។

ក្រុមគ្រួសារបានរៀបរាប់ពីលោកថាជា «មេដឹកនាំដែលមានចក្ខុវិស័យ និងជាបុរសគ្រួសារដ៏ស្មោះត្រង់» ដែលបានផ្លាស់ប្តូរទេសភាពកម្សាន្តរបស់ម៉ាឡេស៊ី និងបានជួយបណ្ដុះគម្រោង និងទេពកោសល្យដ៏ឆ្នើមរាប់មិនអស់។

កម្មវិធីរំលឹកគុណ សម្រាប់លោក វ៉ុង ត្រូវបានកំណត់សម្រាប់រយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌល Nirvana Memorial៕

ប្រភព៖ VN Express

Share.