ភ្នំពេញ៖ ផ្ទះប្រាំមួយខ្នងនៅតាមបណ្ដោយផ្លូវត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅក្នុងសង្កាត់ភ្នំពេញថ្មី
ដោយមិនទាន់ដឹងមូលហេតុ។ ហេតុការណ៍នេះកើតឡើថកាលពីវេលាម៉ោង១២:៣០នាទីយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីម្ចាស់ផ្ទះបានឲ្យដឹងថា ខ្លួនកំពុងតែសម្រាកនៅក្នុងផ្ទះសុខៗស្រាប់តែធំក្លិនឈ្ងៀមនិងមានផ្សែងខ្មួលខ្មាញ់ហុយឡើង ពេលខ្លួនងើបមកមើលមទើបដឹងថាបានឆាបឆេះយ៉ាងសន្ធោសន្ធៅបាត់ទៅហើយ រួចបានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យចេញរថយន្តមកអន្តរាគមន៍ភ្លាមភ្លាម។

ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ បានចេញរថយន្តមកគេច្រើនគ្រឿងដើម្បីអន្តរាគមន៍បាញ់ពន្លត់នៅទីតាំងកន្លែងកើតហេតុភ្លាមភ្លាម សមត្ថកិច្ចបានប្រើរថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿងនឹងមកជាច្រើនគោលដៅ ទើបធ្វើការបាញ់ពន្លត់គ្រប់គ្រងស្ថានការបានមួយរយភាគរយ ចំពោះមូលហេតុនៃការឆាបឆេះសមត្ថកិច្ចមិនទាន់អាចកំណត់បាននៅឡើយ ការឆាបឆេះសមត្ថកិច្ចសន្និដ្ឋានជាជំហានបឋមគឺមានផ្ទះចំនួនប្រាំមួយខ្នង ដល់ផ្ទះកើតហេតុគឺជាផ្ទះធ្វើតុកៅអីពីឈើ ការឆាបឆេះមានស្ថានភាពគំរាមបែបនេះ និងបានឆេះរាលដាលដល់ផ្ទះប្រាំខ្នងផ្សេងទៀតនៅក្បែរនោះ៕

អត្ថបទ៖ត្រយងតូច

Share.