ភ្នំពេញ៖ នៅតាមបណ្តោយផ្លូវលេខ២១៧ ត្រង់តំបន់ផ្សារស្ទឹងមានជ័យថ្មី របងវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ រហូតដល់វត្តស្ទឹងមានជ័យ និងសាលាបឋមសិក្សា កំពុងក្លាយជាតំបន់ “រកស៊ីលើចិញ្ចើមផ្លូវ” ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកដំណើរតាមផ្លូវ ពិសេសបានធ្វើឱ្យមានការកកស្ទះរាល់ថ្ងៃ ជាពិសេសេពេលព្រឹក នឹងពេលល្ងាចតែម្តង។

ពលរដ្ឋអ្នកធ្វើដំណើរឆ្លងកាត់ទីតាំងខាងលើបានលើកឡើងថា អ្នកលក់មួយចំនួន បានដាក់ទំនិញ របស់របរដាក់តាំងលក់ សង់រោង តូប ហ៊ាហូរបិទបាំងតម្រាយផ្លូវថ្មើរជើងជាសាធារណៈ ដោយមិនខ្លាចញញើតពីវិធានការធាជ្ញាធរសោះ បើទោះបីជាកន្លងមកឃើញមានអាជ្ញាធរបានដាក់កម្លាំចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវក៏ដោយ។ តើនេះមកពីការធូរលុងរបស់អាជ្ញាធរសង្កាត់ខាងលើឬយ៉ាងណា? ទើបបានជាពួកអ្នកលក់ដូរមួយចំនួននៅតែរំលោភបំពានយកចំណីផ្លូវសារធារណៈរហូតធ្វើឱ្យអ្នកថ្មើរជើងគ្មានផ្លូវដើរ ហើយសម្រេចចិត្តមកដើរនៅផ្លូវម៉ូតូបែបនេះទៅវិញ?

ប្រជាពលរដ្ឋបានបន្តថា ការយកចិញ្ជើមផ្លូវសាធារណៈ មកតាំងលក់ដោយអណាធិបតេយ្យនេះ បានធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សាធារណៈ ការកកស្ទះចរាចរណ៍កើតឡើងជាបន្តបន្ទាប់ ពិសេសពេលព្រឹក និងល្ងាចតែម្តងដែរជាពេលវាលាដែរមានមនុស្សនា ធ្វើដំណើរច្រើនទាំងទៅនឹងមក ដែលជាហេតុធ្វើឱ្យកកស្ទះចរាចរណ៍ខ្លាំង។ អ្នកថ្មើរជើងត្រូវបង្ខំចិត្តដើរចូលលើតម្រាយផ្លូវបើកបរ ដែលជាកត្តាគ្រោះថ្នាក់ខ្លាំង។

សំណូមពររបស់ប្រជាពលរដ្ឋ ស្នើសុំឱ្យអាជ្ញាធរខណ្ឌមានជ័យ ចាត់វិធានការច្បាស់លាស់ចំពោះការរំលោភលើចិញ្ចើមផ្លូវសាធារណៈនេះ ដើម្បីរំដោះចិញ្ចើមផ្លូវនិងផ្លូវសាធារណៈ នឹងស្ថារសោភ័ណភាពទីក្រុង និងសុវត្ថិភាពនៃការធ្វើដំណើរ ពិសេសកាត់បន្ថយការកកស្ទះចរាចរណ៍ដែរកើតមានឡើងរាល់ថ្ងៃនេះ៕


អត្ថបទ៖ សេង សាវី

Share.