កំពង់ចាម៖ សាលាដំបូងខេត្តកំពង់ចាម និងអយ្យការអមសាលាដំបូង បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីការចាត់ការលើករណីឃាតកម្មសម្លាប់មនុស្ស ៩នាក់ ដែលកើតឡើងនៅភូមិទួលសំបូរ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។



ករណីនេះមានជនសង្ស័យឈ្មោះ សុបិន មិនា ភេទប្រុស អាយុ ២០ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តកំពង់ចាមជាបន្តបន្ទាប់។ នៅថ្ងៃទី ២៦ ខែវិច្ឆិកា អយ្យការបានទទួលសំណុំរឿងលេខ ១១០៦ ពាក់ព័ន្ធបទល្មើស “ឃាតកម្ម និងឃាតកម្មគិតទុកជាមុន” ដែលពិន័យតាមមាត្រា ១៩៩ និង ២០០ នៃក្រមព្រហ្មទណ្ឌ។





បន្ទាប់ពីពិនិត្យភស្តុតាង និងសាកសួរជនត្រូវចោទ ចៅក្រមស៊ើបសួរបានចេញដីកាឃុំខ្លួនបណ្តោះអាសន្ន និងបង្គាប់ឱ្យឃុំខ្លួនតាមនីតិវិធី ដើម្បីបន្តស៊ើបសួរនិងស្វែងរកការពិតក្នុងសំណុំរឿង។ ដើម្បីរកយុតិធម៌ជូនជនរងគ្រោះ តាមច្បាប់៕
អត្ថបទ÷ចតុម្មុខ

