ក្រុមគោព្រៃជំទងកម្ពុជា អាយុក្រោម១៧ឆ្នាំ អស់ឱកាសឡើងវគ្គបន្ត ក្រោយឆ្លងកាត់៥ប្រកួត ឈ្នះ១ និងចាញ់៤ មាន​​៣ពិន្ទុក្នុងដៃ នៃការប្រកួទវគ្គជម្រុះពូល B នៃពានរង្វាន់ប្រចាំទ្វីប AFC U17 Asian Cup Saudi Arabia 2026 ។

នេះជាលទ្ធផលរបស់ក្រុម U17 កម្ពុជា ៖

  • ថ្ងៃទី២២ ខែវិច្ឆិកា ប៉ាគីស្ថាន ៣-១ កម្ពុជា
  • ថ្ងៃទី២៤ ខែវិច្ឆិកា ឡាវ ៥-១ កម្ពុជា
  • ថ្ងៃទី២៦ ខែវិច្ឆិកា យេម៉ែន ៣-០ កម្ពុជា
  • ថ្ងៃទី២៨ ខែវិច្ឆិកា ក្រុមកោះហ្គាម ៥-១ កម្ពុជា
  • ថ្ងៃទី៣០ ខែវិច្ឆិកា កៀហ្ស៊ីស៊ីស្ថាន ៣-០ កម្ពុជា

ពានរង្វាន់កម្រិតទ្វីប AFC U-17 Asian Cup qualification វគ្គជម្រុះក្នុងពូលគឺក្រុមកម្ពុជា ស្ថិតនៅពូល B ជាមួយ​ក្រុមជម្រើសជាតិយេម៉ែន, ឡាវ, ម្ចាស់ផ្ទះកៀហ្ស៊ីស៊ីស្ថាន, ក្រុមកោះហ្គាម និង ប៉ាគីស្ថាន ខណៈការ​ប្រកួត​វគ្គជម្រុះនេះនឹងធ្វើឡើងនៅថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ក្នុង​ចំណោម​ក្រុម​នៅ​តាម​បូលទាំង៧ ពី A ដល់ G នឹង​ត្រូវ​ប្រកួត​ប្រជែង​គ្នា​ដើម្បី​យក​តែ​ ១ក្រុម​ប៉ុណ្ណោះ ឡើង​ទៅកាន់​ជុំ​ចុង​ក្រោយមាន ១៦ក្រុម រួម​មានម្ចាស់​ផ្ទះ​អារ៉ាប៊ីសាអូឌីត ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េខាងជើង កាតា កូរ៉េខាងត្បូង តាជីគីស្ថានអេមីរ៉ាតអារ៉ាប់រួម និងអ៊ូសបេគីស្ថាន កំពុង​ឈរ​ចាំ។ ការ​ប្រកួត​ នឹង​ចាប់​ផ្ដើម​ពី​៧ ដល់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។

សម្រាប់ពានរង្វាន់យុវជនកម្រិតទ្វីប AFC U17 Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ១៩៨៥ ពោល​គឺមាន​អាយុ​កាល​ជាង ៣៩ឆ្នាំហើយ ខណៈក្រុមយុវជនជប៉ុន ឈ្នះជើងឯងច្រើនជាងគេសរុប៤លើក កូរ៉េខាងត្បូង, កូរ៉េខាងជើង, ចិន, អារ៉ាប់ប៊ីសាអូឌីត, អូម៉ង់, អ៊ូសបេគីស្ថានបានចំនួន២លើក រីឯក្រុម​ជម្រើស​ជាតិ​កាតា, អ៊ីរ៉ុង, ថៃ និងអ៊ីរ៉ាក់ ឈ្នះ១លើកដូចគ្នា៕

Share.