ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំចំនួន៣ក្នុងតំបន់អាស៊ាន រួមមាន ថៃ, វៀតណាម និងមីយ៉ាន់ម៉ា បានកក់កៅអីឡើងទៅវជុំផ្តាច់ព្រ័ត្រ នៃពានរង្វាន់ប្រចាំទ្វីប AFC U17 Asian Cup Saudi Arabia 2026 ក្រោយរកពិន្ទុបានច្រើន និងឈរកំពូលតារាងតាមពូលរបស់ខ្លួន ។



សម្រាប់ក្រុមយុវជនអាយុក្រោម ១៧ឆ្នាំថៃ ស្ថិតនៅពូល F ឆ្លងកាត់៥ប្រកួត ឈ្នះ៤និងចាញ់១ មាន៩ពិន្ទុ ខណៈក្រុមក្រុមជម្រើសជាតិវៀតណាម អាយុក្រោម ១៧ឆ្នាំ ស្ថិតនៅពូល C ឆ្លងកាត់៥ប្រកួត ឈ្នះ៥មាន១៥ពិន្ទុពេញ រីឯក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម ១៧ឆ្នាំ ស្ថិតនៅពូល G ឆ្លងកាត់៥ប្រកួត ឈ្នះ៤ និងស្មើ១ មាន១០ពិន្ទុ។
ខាងក្រោមនេះជាក្រុមឡើងទៅជុំផ្តាច់ព្រ័ត្រ AFC U17 Asian Cup Saudi Arabia 2026 ៖
- ទី១) ក្រុម U17 អារ៉ាប៊ីសាអូឌីត (ម្ចាស់ផ្ទះ)
- ទី២) ក្រុម U17 កាតា
- ទី៣) អ៊ូសបេគីស្ថាន
- ទី៤) កូរ៉េខាងត្បូង
- ទី៥) កូរ៉េខាងជើង
- ទី៦) ជប៉ុន
- ទី៧) ឥណ្ឌូណេស៊ី
- ទី៨) អារ៉ាប់រួម
- ទី៩) តាជីគីស្ថាន
- ទី១០) ចិន
- ទី១១) យេម៉ែន
- ទី១២) វៀតណាម
- ទី១៣) ឥណ្ឌា
- ទី១៤) អូស្រ្តាលី
- ទី១៥) ថៃ
- ទី១៦) មីយ៉ាន់ម៉ា


សូមជម្រាបថា ពានរង្វាន់យុវជនកម្រិតទ្វីប AFC U17 Asian Cup បង្កើតឡើងដំបូងនៅឆ្នាំ១៩៨៥ ពោលគឺមានអាយុកាលជាង ៣៩ឆ្នាំហើយ ខណៈក្រុមយុវជនជប៉ុន ឈ្នះជើងឯងច្រើនជាងគេសរុប៤លើក កូរ៉េខាងត្បូង, កូរ៉េខាងជើង, ចិន, អារ៉ាប់ប៊ីសាអូឌីត, អូម៉ង់, អ៊ូសបេគីស្ថានបានចំនួន២លើក រីឯក្រុមជម្រើសជាតិកាតា, អ៊ីរ៉ុង, ថៃ និងអ៊ីរ៉ាក់ ឈ្នះ១លើកដូចគ្នា៕


