អ៊ីស្រាអែល ចេញបញ្ជារឱ្យមន្ត្រីយោធារបស់ខ្លួន ហាមប្រើទូរសព្ទ Android នឹងប្ដូរមកប្រើទូរសព្ទ iPhones ឥឡូវនេះជាកាតព្វកិច្ចសម្រាប់មន្ត្រីជាន់ខ្ពស់ ដោយហេតុផលសុវត្ថិភាព។ នេះបើយោងតាមការចេញផ្សាយរបស់ The Jerusalem Post កាលពីថ្ងៃទី៣០ វិច្ឆិកា កន្លងទៅ។

យោងតាមរបាយការណ៍ ត្រូវបានទម្លាយដោយវិទ្យុកងទ័ពអ៊ីស្រាអែល បានឱ្យដឹងថា «ក្រោមបញ្ជាដែលរំពឹងទុក មេបញ្ជាការចាប់ពីថ្នាក់វរសេនីយ៍ទោ និងខ្ពស់ជាងនេះ នឹងត្រូវបានអនុញ្ញាតឱ្យប្រើតែ iPhones សម្រាប់ការទំនាក់ទំនងផ្លូវការ»។
សូម្បីតែមុនពេលមានជម្លោះបច្ចុប្បន្នជាមួយហាម៉ាស និងការប៉ះទង្គិចគ្នាក្នុងតំបន់ដែលកំពុងពង្រីកខ្លួនក៏ដោយ ក៏មានការរាយការណ៍ជាច្រើនអំពីការវាយប្រហារ “”honey pot”” ដែលកំណត់គោលដៅលើទាហានអ៊ីស្រាអែល ដើម្បីធ្វើឱ្យខូចឧបករណ៍ និងលួចយកទិន្នន័យដ៏មានតម្លៃ រួមទាំងទីតាំងកងទ័ពផងដែរ៕
ប្រភព៖ forbes.com
