ភ្នំពេញ ៖ សិប្បកម្មផលិតទឹកកក មួយកន្លែងមានបញ្ហាបច្ចេកទេស លេចធ្លាយបំពង់កញ្ច្រែងក្តៅអាម៉ូញាក់ សាយភាយក្លិន បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រស់នៅក្បែរខាង សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ទីតាំងខាងលើ សំណង់ ថ្មប្រក់ស័ង្កសី ទំហំ ៣០ម៉ែត្រ x ៤០ម៉ែត្រ ជាសិប្បកម្មផលិតទឹកកក ខូចខាតបំពង់កញ្ច្រែងក្តៅអាម៉ូញាកសាយភាយក្លិន ប៉ះពាល់ដល់ប្រជាពលរដ្ឋក្បែរខាង ។ តាមសមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍កើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចេញទៅជួតអន្តរាគមន៍ ដើម្បទប់ស្កាត់ការបំភាយក្លិនអាម៉ូញាក់។

អត្ថបទ៖ តាតុងសែនជ័យ

Share.