កីឡាករ អ៊ុក សុវណ្ណ ម្ចាស់​អាវ​លេខ២៧ គឺជាសមាជិកដំបូងគេ របស់ក្លិបបាល់ទាត់វិសាខា ទទួលបានពានរង្វាន់ជាកីឡាករល្អប្រចាំខែ វិច្ឆិកា ឆ្នាំ២០២៥ នៃពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦។

ខ្សែការពារ របស់វិសាខា រក​បាន ២គ្រាប់ និង Assists បាន ២លើក គិត​ត្រឹម​សប្ដាហ៍ទី១២។ ដោយឡែក​សម្រាប់​ជ័យ​ជម្នះ​ជាកីឡាករល្អប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥ របស់​កីឡាករ អ៊ុក សុវណ្ណ បាន​ប្រជែង​យក​ឈ្នះ​កីឡាករ​១១នាក់​ទៀត ដូច​ជា៖

គួរ​បញ្ជាក់​ថា វិសាខា កំពុង​ឈរ​ចំណាត់​ថ្នាក់​លេខ៧ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥-២៦ ដោយ​ឆ្លងកាត់​ ១១ប្រកួត​ឈ្នះ២ ស្មើ៦ និង​ចាញ់៣ មាន​ ១២ពិន្ទុ។

តារាងចំណាត់​ថ្នាក់ ត្រឹម​សប្ដាហ៍ទី៣៖

ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលថ្មី ឆ្នាំ២០២៥​-២០២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា មាន​សមាជិក​ក្រុម ១១ចូល​រួម​ប្រកួត​ប្រជែង រួម​មាន៖ ឡាយ ខេត្តព្រះសីហនុ បឹងកេត កង​យោធពល​ខេមរភូមិន្ទ វិសាខា ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ អឹម អូ អាយ កំពង់ដេវ៉ា អង្គរថាហ្កឺរ អាយអេសអាយ ដង្កោសែនជ័យ និងគិរីវង់​សុខសែនជ័យ៕

Share.