កំពុងមានប្រជាប្រិយភាពនៅតៃវ៉ាន់ កីឡាករកម្ពុជា វឿន វាសនា មិនត្រឹមជា Super Star របស់ក្លិបបាល់ទះ Win Streak ថែមទាំងកំពុងទាយអ្នកគាំទ្រឱ្យមកតាមដានគ្រប់ការប្រកួតរបស់ខ្លួន លើសពីនេះហ្វេនៗជាច្រើននៅតៃវ៉ាន់ បានព្រីនរូបរបស់កីឡាករ វឿន វាសនា ដាក់តាមខ្លួនទៅមើលការប្រកួតទៀតផង។


បច្ចុប្បន្នស្មាត់ធំរបស់ក្រុមជម្រើសជាតិកម្ពុជា រូបនេះ កំពុងជួយឱ្យក្រុម Win Streak បន្តឈរកំពូលតារាង នៃពានរង្វាន់លីគបាល់ទះតៃវ៉ាន់ TPVL រដូវកាល ២០២៥-២៦ និងឈ្នះទាំង១៧ ជាប់គ្នា មាន៤៨ពិន្ទុ។
តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន៖

ពីមួយប្រកួត ទៅមួយប្រកួតកីឡាករកម្ពុជា វឿន វាសនា នៅតែបន្តធ្វើបានយ៉ាងល្អដោយវាយយកពិន្ទុបានច្រើន ដោយនៅសប្ដាហ៍នេះ កីឡាករ វឿន វាសនា រកបាន២២ពិន្ទុ ជំនួបឈ្នះ Taoyuan Leopards ក្នុងលទ្ធផល ៣-១៕

កម្មវិធីប្រកួតបន្ទាប់៖

ទស្សនាវីដេអូ៖

