ភ្នំពេញ​៖ ​អ្នក​គាំទ្រ​​ប្រមាណ​ជិត​២០០នាក់​ តំណាង​គ្រួសារ​៥៩៤គ្រួសារ​ នៅ​ថ្ងៃទី​០១ខែ​ធ្នូ​ឆ្នាំ​២០២៥​ បាន​នាំ​គ្នា​មក​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដេីម្បី​ស្នើសុំ​កុំ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​អតីត​ឧកញ៉ា​ ហ៉ី​ គីម​ហុង​ ម្ចាស់​ក្រុមហ៊ុន​ ពិភព​ដី​មាស​ និង​បង្កក​ទ្រព្យ​សម្បត្តិ​។

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​បាន​តវ៉ា​នៅ​មុខ​សាលា​ដំបូង​រាជធានីភ្នំពេញ​ បានមួយ​សន្ទុះ​ ក៏មានខាងតុលាការ​ ចុះ​មក​អញ្ជើញ​អ្នក​តំណាង​១៥នាក់​ ចូល​ទៅ​ជជែក​ពិភាក្សា​គ្នា​នៅ​ក្នុង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ក្រោយ​ពី​ជជែក​គ្នា​ចប់​ ខាង​សាលា​ដំបូង​បាន​ទទួល​យក​សំណើ​របស់​តំណាង​ចំនួន​១៥នាក់​ ដែល​មាន​ចំណុច​សំខាន់​​១.​ ស្នេី​សុំ​តុលាការ​កុំ​ចេញ​ដីកា​ចាប់​ខ្លួន​អតីត​ឧកញ៉ា​ ហ៉ី​ គីម​ហុង​ ម្ចាស់​ក្រុមហ៊ុន​ ពិភព​ដី​មាស​ ២.​ស្នើសុំ​តុលាការកុំ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​ហ៊ុន​ ពិភព​ដី​មាស​ ៣.​ស្នើសុំ​ឲ្យ​តុលាការ​អនុវត្ត​នូវ​អ្វី​ដែល​បងប្អូន​ស្នើសុំ​ទុក​ពេល​៣៦ខែ​ ស្មើ​នឹង​៣ឆ្នាំ​ ឲ្យ​ក្រុម​ហ៊ុន​ពិភព​ដី​មាស​ ដើម្បី​ឲ្យ​ក្រុមហ៊ុន​មាន​ពេលវេលា​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ ។ពេល​អ្នក​តំណាងចេញ​ពី​សាលា​ដំបូង​ ហើយ​​បាន​និយាយ​ប្រាប់​រឿង​ជជែក​គ្នា​ជាមួយ​ខាង​តុលាការ​ប្រាប់​បង​ប្អូន​ប្រជាពលរដ្ឋ​រួច​​ ពួក​គាត់​សប្បាយ​ចិត្ត​នឹង​ឯកភាព​តាម​អ្នក​តំណាង​ ហើយ​ពួក​គាត់​បឋននាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប១៤នាក់ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋធ្វេីឡេីងកាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ​ រាជធានី​ភ្នំពេញ តាមដីកា​ ពីបទ​ឆបោកមានស្ថានទម្ងន់ទោស ការញុះញង់ឲ្យប្រព្រឹត្តប្រឆាំងនិងអ្នករាជការសាធារណៈ និងការសម្អាតប្រាក់ ។ ក្រោយ​ពី​ឃុំ​ខ្លួន​បាន​ប៉ុន្មាន​ខែ​ ជនត្រូវ​ចោទ​ត្រូវ​បាន​តុលាការ​សម្រេច​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​៕

Share.