ក្រុមខ្លាំង​ប្រចាំតំបន់អាស៊ាន Johor Darul Ta’zim FC របស់​ម៉ាឡេស៊ី នៅ​ព្រឹក​ថ្ងៃទី២ ធ្នូនេះ បាន​ចេញ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​ ប្រទេសកម្ពុជាហើយ ដើម្បី​ជួប​ជាមួយក្រុម​លេខ១ នៅ​លីគកំពូលកមពុជា គឺ​ព្រះខ័នរាជស្វាយរៀង ក្នុង​ពាន​រង្វាន់​ក្លិបក្នុងតំបន់អាស៊ាន ASEAN Club Championship (Shopee Cup) 2024/25 វគ្គចែកពូល នៅ​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុង​ពហុកីឡដ្ឋានជាតិ​មរតតេជោ ម៉ោង ៧:០០នាទីយប់។

ក្រុម​ដែល​មាន​រហ័សនាម​ថា ខ្លាដំបងភាគខាងត្បូងម៉ាឡេស៊ី Johor Darul Ta Zim បាន​បង្ហាញ​សាច់​ដំរបស់​ខ្លួន​ដោយ​យក​ឈ្នះ លើកលើក្រុម Kuching ក្នុង​ការ​ប្រកួតវគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ ជើង​ទី២ នៃពានរង្វាន់ 2025 Malaysia FA Cup កាល​ពី​ថ្ងៃទី២៩ វិច្ឆិកា ក្នុង​លទ្ធផល ២ទល់និង​០ (សរុប២ជើង ៤-១) មុនហោះមកកម្ពុជាជួបជាមួយព្រះខ័នរាជស្វាយរៀង។

ដូច​នេះ​ Johor Darul Ta’zim FC បាន​កក់កៅអីវគ្គផ្ដាច់ព្រ័ត្រ ពាន​រង្វាន់ 2025 Malaysia FA Cup ដោយ​ត្រូវ​ជួប​ Sabah F.C. នៅវគ្គផ្ដាច់ព្រ័ត្រ នៅ​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ខាង​មុន​នេះ។

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ឆ្លងកាត់ ២ប្រកួត​រួម​មកនៅក្នុងពូល B ឈ្នះ ១ និង​ចាញ់ ១ មាន​ ៣ពិន្ទុ ឈរនៅ​លេខ៣ រួម​មាន៖

  • ​ក្រុម Johor Darul Ta’zim FC ម៉ាឡេស៊ី ២ប្រកួត ឈ្នះ២ មាន ៦ពិន្ទុ
  • ក្រុម Nam Dinh FC វៀតណាម ១ប្រកួត ឈ្នះ ១ មាន ៣ពិន្ទុ
  • ក្រុម ព្រះខ័នរាជស្វាយរៀង កម្ពុជា ២ប្រកួត ឈ្នះ១ ចាញ់ ១ មាន ៣ពិន្ទុ
  • ក្រុម Lion City Sailors FC សិង្ហបុរី ១ប្រកួត ចាញ់១ មាន ០ពិន្ទុ
  • ក្រុម Shan United FC មីយ៉ាន់ម៉ា ១ប្រកួត ចាញ់១ មាន ០ពិន្ទុ
  • ក្រុម​ Bangkok United FC ថៃ ១ប្រកួត ចាញ់១ មាន ០ពិន្ទុ

សម្រាប់លទ្ធផល និងកម្មវិធីប្រកួត​របស់​ព្រះខ័នរាជស្វាយរៀង នៅក្នុងពូល B រួម​មាន៖

  • ថ្ងៃទី២១ សីហា ២០២៥៖ Shan United FC ០-៣ ​ព្រះខ័នរាជស្វាយរៀង
  • ថ្ងៃទី២៥ កញ្ញា ២០២៥៖ Nam Dinh FC ២-០ ​ព្រះខ័នរាជស្វាយរៀង
  • ថ្ងៃទី៤ ធ្នូ ២០២៥៖ ព្រះខ័នរាជស្វាយរៀង ជួប Johor Darul Ta’zim FC
  • ថ្ងៃទី២៩ មករា ២០២៥៖ ព្រះខ័នរាជស្វាយរៀង ជួប Bangkok United FC
  • ថ្ងៃទី៥ កុម្ភ: ២០២៥៖ Lion City Sailors FC ព្រះខ័នរាជស្វាយរៀង

សូម​បញ្ជាក់ថា សម្រាប់រូបមន្តប្រកួតនៅក្នុងពូលគឺក្រុមដែលមានពិន្ទុខ្ពស់ជាងគេ និងក្រុមលេខ២ តាមពូលទាំងពីរនឹង​មាន​ឈ្មោះ​ឡើង​ទៅ​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប្រកួតគ្នាចំនួន២ជើង Home/Away ក្រុមឈ្នះ២ក្រុម នឹង​ឡើង​ទៅវគ្គផ្តាច់ព្រ័ត្រ។

ក្លិបបាល់ទាត់ថៃ Buriram United គឺជាម្ចាស់ជើងឯកឆ្នាំចាស់ នៃពានរង្វាន់ក្លិបកំពូលអាស៊ាន ASEAN Club Championship (Shopee Cup 2024/25) ក្រោយឈ្នះក្លឹបវៀតណាម Cong An Hanoi ៣ទល់​២ ដោយ​បាល់កាត់សេចក្ដី១១ម៉ែត្រ នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ពានរង្វាន់​ជើង​ឯក​តំបន់​អាស៊ាន ASEAN Club Championship នេះ​ធ្លាប់​រៀបចំ​ឡើង​២​លើក​មក ដោយ​ក្នុង​ឆ្នាំ​២០០៣ ជើង​ឯក​បាន​ទៅ​ក្រុម East Bengal របស់​ឥណ្ឌា ក្រោយ​យក​ឈ្នះ​ក្រុម BEC Tero Sasana របស់​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ី ហើយ​​ឆ្នាំ​២០០៥ ជើង​ឯក​បាន​ទៅ​ក្រុម Tampines Rovers របស់​សិង្ហបុរី ក្រោយ​យក​ឈ្នះ​លើ​ក្រុម ​Pahang FA របស់​​ម៉ាឡេស៊ី ដោយ​លទ្ធផល ៤-២ នៅ​ទីក្រុង​បានដារសេរីបេហ្គាវ៉ាន់ ប្រទេស​ប្រ៊ុយណេ៕

Share.