
ទីផ្សារដោះដូរកីឡាករជុំទី២ នៃជម្រើសជើងឯកពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦ នឹងចាប់ផ្តើមពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ សម្រាប់ក្លិបដែលជាសមាជិក ចង់ផ្ទេរកីឡាករជាតិ និងអន្តរជាតិ នេះបើយោងតាមការបញ្ជាក់របស់ CPL។

សូមរំឭកថា ពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៥-២៦ ដំណើរការប្រកួតអស់១២សប្តាហ៍ហើយ ខណៈការប្រកួតជុំទី២ ដំណើរការបាន១សប្តាហ៍ទី ស្របពេលដែលក្រុមជើងឯករងឆ្នាំចាស់ភ្នំពេញក្រោន មិនទាន់ស្គាល់ពាក្យថាចាញ់សោះ កំពុងកាន់កាប់ ២១ពិន្ទុ ឈរនៅចំណាត់ថ្នាក់លេខ៣នៃតារាងចំណាត់ថ្នាក់ ត្រឹមសប្តហ៍ទី១២៕


