ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ខេត្ត លើកទី១៩ ឆ្នាំ២០២៥-២៦ ឈានដល់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី២ហើយ នៅថ្ងៃទី៣ ធ្នូ ដោយចាប់ផ្ដើមនៅវេលាម៉ោង ៣:១៥នាទីរសៀល។
កម្មវិធីប្រកួតវគ្គ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ មានដូចខាងក្រោម៖
- ភ្នំពេញហ្គាឡាក់ស៊ី ប្រកួតជាមួយ ក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប
- មន្ទីរ អយក ខេត្តកំពង់ចាម ប្រកួតជាមួយ សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ
លទ្ធផលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ មានដូចខាងក្រោម៖
- ក្លិបបាល់ទាត់ឡាយអ៊ិនឃីង ខេត្តសៀមរាប ០-០ ភ្នំពេញហ្គាឡាក់ស៊ី
- សមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ ១-១ មន្ទីរ អយក ខេត្តកំពង់ចាម
ចាប់ផ្តើមដំណើរការប្រកួតវគ្គជម្រុះក្នុងពូលចាប់ពីថ្ងៃទី២២ ខែកក្កដា នេះតទៅ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដោយមានក្រុមតំណាងខេត្ត និងរាជធានីចំនួន ១៩ក្រុម បែងចែកជា ៥ពូល ចូលរួមប្រកួត។

ចំពោះរូបមន្តប្រកួតគឺរក្សាដូចរដូវកាលឆ្នាំមុនៗដែរ ដោយតម្រូវឱ្យក្រុមដែលជាសមាជិកទាំង ១៩ក្រុមខេត្ត-រាជាធានី ប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលចំនួន២ជើង (Home/Away) យកក្រុមលេខ១ និងលេខ២ ឡើងជុំបន្ត នឹងបន្តប្រកួតទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។

សូមរឭកថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៤-២៥ កន្លងទៅ បានទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ ខណៈជើងឯកថ្នាក់ជាតិបានលើក្លិបបាល់ទាត់ភ្នំពេញក្រោន។

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) បង្កើតឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

