កាលពី១៦ ឆ្នាំមុន វៀតណាមបានវិនិយោគទឹកប្រាក់ចំនួនប្រមាណជា ៣០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍ ចូលទៅក្នុងវិស័យបាល់ទាត់ និងកសាងសាលាបាល់ទាត់សម្រាប់យុវជន ដើម្បីកសារធនធាកីឡាករក្មេងៗ ពង្រឹងសមត្ថភាពនៅថ្ងៃអនាគត។

ជាលទ្ធផល ដែលគួរឱ្យភ្ញាក់ផ្អើល វៀតណាម បានឈានជើងដល់កម្រិតល្អមួយ នៅក្នុងតំបន់អាស៊ី ដោយក្លាយជាប្រទេសតែមួយគត់ដែលមានសិទ្ធិចូលរួម AFC Tournaments ( ទាំងបុរស និងស្ត្រី) នៅឆ្នាំ២០២៥ បន្ទាប់ពីជប៉ុន។
ក្នុងការចំណាយទឹកប្រាក់ជាច្រើនកន្លងមក របស់វៀតណាម ក្នុងវិស័យបាល់ទាត់ កាលពីឆ្នាំ២០២៤កន្លងទៅ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានប្រគលពានរង្វាន់ជាសាលាបាល់ទាត់យុវជនឆ្នើមប្រចាំឆ្នាំ 20២០២៤ ដល់សាលាបាល់ទាត់ PVF Academy ការទទួលស្គាល់នេះគឺផ្អែកលើការតែងតាំងពីសមាគមបាល់ទាត់ជាតិនៅទូទាំងអាស៊ី។

PVF Academy បច្ចុប្បន្នគឺជាសាលាមួយក្នុងចំណោមសាលាដែលទទួលស្គាល់ដោយ AFC លំដាប់ផ្កាយ៣ តែមួយគត់នៅអាស៊ី និងជាបណ្ឌិតសភាតែមួយគត់ក្នុងអាស៊ាន ដើម្បីឈានទៅដល់កម្រិតខ្ពស់។ វាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ ទេពកោសល្យកីឡាករវ័យក្មេងរបស់វៀតណាម ដែលរួមចំណែក ទៅកាន់កីឡាករក្នុងក្រុមយុវជន និងក្រុមជម្រើសជាតិវៀតណាម៕


