យោងតាមការចេញផ្សាយដោយសារព័ត៌មានទូរទស្សន៍ Amarin TV បានឱ្យដឹងថា កាលពីថ្ងៃអង្គារទី២ ខែធ្នូ ឆ្នាំ២០២៥ ម្សិលម៉ិញ មានគ្រាប់កាំភ្លើងពីខាងមីយ៉ាន់ម៉ា បានបាញ់ចំភ្លៅខាងឆ្វេងរបស់ដូនចាស់ដែលជាពលរដ្ឋថៃម្នាក់ និងបណ្ដាលឱ្យផ្ទះពលរដ្ឋថៃចំនួន ៤ខ្នងបានរងការខូចខាត។

ស្រ្តីវ័យចំណាស់ម្នាក់នេះ មានឈ្មោះថា Laphin Thipchanta អាយុ ៦៨ឆ្នាំ នៅក្នុងភូមិ Ban Mae Ku Luang ឃុំ Mae Ku ស្រុក Mae Sot នៃខេត្ត Tak។ 

ការប៉ះទង្គិចគ្នារវាងកងទ័ពមីយ៉ាន់ម៉ា និងកងកម្លាំងជនជាតិភាគតិចការ៉ែន ដ៏ខ្លាំងក្លាបានបង្កការភិតភ័យដល់ពលរដ្ឋរស់នៅក្បែរតំបន់ព្រំដែនមីយ៉ាន់ម៉ា-ថៃ ដោយសារភាគីទាំង២ បានប្រើប្រាស់អាវុធធុនធ្ងន់ និងយន្ដហោះចម្បាំង ប្រយុទ្ធគ្នាឥតឈប់ឈរជាច្រើនថ្ងៃ ដោយបានបង្ខំឱ្យតំបន់ភាគខាងជើងប្រទេសថៃ បិទសាលារៀន និងជម្លៀសពលរដ្ឋទៅកន្លែងសុវត្ថិភាព។

សមរភូមិនេះ ស្ថិតនៅតំបន់ Ban Min La Pan នៃស្រុក Myawaddy មិនឆ្ងាយប៉ុន្មានពីភូមិ Ban Huai Maha Wong និង Ban Mae Kon Ken ក្នុងឃុំ Mahawan ស្រុក Mae Sot នៃខេត្ត Tak។

សមរភូមិនេះនេះគឺជាការប៉ុនប៉ងរបស់កងទ័ពមីយ៉ាន់ម៉ា ដើម្បីដណ្តើមយកបន្ទាយរឹងមាំ ពីកងកម្លាំងការ៉ែនមកវិញ ខណៈទាហានថៃ ក៏កំពុងប្រុងជើងការខ្ពស់ផងដែរដើម្បីតបត បើស្ថានការណ៍រឹតធ្ងន់ធ្ងរ៕​

ប្រភព៖ Amarin TV

ចុចអាន៖ ការប៉ះទង្គិចគ្នានៅមីយ៉ាន់ម៉ាកាន់តែសាហា.វ រាលដាលដល់ប្រទេសថៃ ខូចខាតផ្ទះសម្បែងរហូតអាជ្ញាធរបង្ខំឱ្យបិទសាលារៀន

Share.