ភ្នំពេញ៖ ការដាក់ឆ័ត្រ គ្រែ សង់តូប តាំងទំញលក់ដូរនៅលើចិញ្ចើមផ្លូវសម្រាប់ថ្មើជើងនិងផ្លូវសាធារណៈ ធ្វើអោយផ្លូវរួមតូច បង្កការកកស្ទះចរាចរណ៍ ប្រឈមគ្រថ្នាក់ បាត់បង់សណ្ដាប់ធ្នាប់ និងសោភ័ណភាពដងក្នុងរាជធានីភ្នំពេញ។


ជាក់ស្តែងចិញ្ចើមផ្លូវនិងដងផ្លូវ២១៧នៅព្រឹកថ្ងៃទី០៣ខែធ្នូឆ្នាំ២០២៥ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២និង៣ ខណ្ឌមានជ័យ ចាប់ពីចំណុចផ្សារស្ពានដែក សាលាបឋមសិក្សាភូមិឬស្សី រហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ ត្រូវបាន សង់រោង តូប ដាក់គ្រែ ឆ័ត្រលក់ដូរព្រោងព្រាតរំលោភយកចិញ្ចើមផ្លូវតាំងទំនិញលក់ដូរយ៉ាងអណាធិប្បតេយ្យ ធ្វើអោយបាតបង់សណ្ដាប់ធ្នាប់ សោភ័ណភាពតាមដងផ្លូវ ប្រឈមគ្រោះថ្នាក់ បង្កការកកស្ទះចរាចរណ៍ ជារៀងរាល់ថ្ងៃជាពិសេសពេលព្រឹកព្រឹកនិងល្ងាច ចរាចរណ៍កកស្ទះរាប់ម៉ោង។


ប្រជាពលរដ្ឋស្នើរសុំដល់អាជ្ញាធរខណ្ឌមានជ័យ មានវិធានការក្ដៅចំពោះអាជីវករយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងទំនិញលក់នេះផង ដើម្បីរំដោះចិញ្ចើមផ្លូវនិងផ្លូវសាធារណៈ បញ្ជៀសការកក់ស្ទះចរាចរណ៍នឹងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ៕
អត្ថបទ៖ សេង សាវី

