កំពង់ធំ៖ នៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាល ប្រជាពលរដ្ឋ និងចែកស្បៀងអំណោយ រួមទាំងស្រូវពូជ ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនពលរដ្ឋចំនួន ១៩៧គ្រួសារ ស្ថិតនៅឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលរងគ្រោះដោយទឹកជំនន់កន្លងមក។

ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា ទឹកជំនន់រដូវវស្សាឆ្នាំ២០២៥ បានប៉ះពាល់ដល់ដីស្រែ ភូមិដ្ឋាន និងលំនៅឋានប្រជាពលរដ្ឋជាច្រើន។ ដើម្បីឆ្លើយតបបានទាន់ពេលវេលា ក្រោមការដឹកនាំ និងយកចិត្តទុកដាក់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលបានចាត់ចែងក្រុមការងារអន្តរាគមន៍បន្ទាន់ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក កំពង់ធំ ។

ឆ្លៀតក្នុងឪកាសនេះឯកឧត្តមបានអំពាវនាវឱ្យយុវជនចៀសឱ្យឆ្ងាយពីគ្រឿងញៀន ដែលបំផ្លាញទាំងខ្លួនឯង គ្រួសារ និងសង្គមជាតិ។ ទន្ទឹមនិងនេះ សូមបងប្អូនរក្សាសុខភាព អាហារអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងបន្តប្រកបរបរដាំដុះ ចិញ្ចឹមសត្វ និងមុខរបរផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។

អត្ថបទ÷កំពង់ធំ

Share.