បន្ទាយមានជ័យ៖ សមត្ថកិច្ចឃាត់ខ្លួនជនជាតិថៃ១ក្រុម៨នាក់ សង្ស័យវាយ និងចាក់សម្លាប់សន្តិសុខខ្មែរស្លាប់១នាក់ និងរបួសធ្ងន់ម្នាក់ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងផ្ទះល្វែងA110 នៅបុរីសានស៊ានហូរ ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


លោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ អធិការរងនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ពេលនេះចាប់បានហើយជនជាតិថៃ១ក្រុម ដែលចាក់សំលាប់សន្តិសុខខ្មែរម្នាក់និងរបួសធ្ងន់ម្នាក់កំពុងសង្គ្រោះមិនទាន់ដឹងពីមូលហេតុនៅចំណុចផ្ទះល្វែងអគារA.110 បុរីសានស៊ានហូរ។


ប្រជាពលរដ្ឋនៅក្បែរប្រាប់ថា៖ កម្លាំងសមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនជាតិថៃ១ក្រុមចំនួន៨នាក់ មានប្រុសស្រីក្នុងនោះគេបានស្គាល់មុខជនដែលបង្ក៣ទៅ៤នាក់ ដែលបង្កឡើងមិនទាន់បានដឹងច្បាស់ពីមូលហេតុអ្វីឡើយទេស្រាប់តែឃើញជនដៃដល់មានដំបង និងកាំបិតបានស្ទុះទៅវាយបណ្តាលសន្តិសុខខ្មែរម្នាក់សន្លប់ ហើយវាយនិងចាក់ទៅសន្តិសុខម្នាក់ទៀតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ដែលសន្តិសុខទាំងពីររងគ្រោះខាងលើ ជាអ្នកយាមផ្ទះកើតហេតុ ទើបតែបានមួយខែជាងប៉ុណ្ណោះ។


ប្រជាពលរដ្ឋបញ្ជាក់ថា៖ ក្រោយជនបង្កដែលជនជាតិថៃ១ក្រុមធ្វើសកម្មវាយចាក់សំលាប់សន្តិសុខខ្មែរម្នាក់ស្លាប់នឹងកន្លែង ម្នាក់ទៀតសន្លប់ភ្លឹង ឃើញកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗឃាត់ជនសង្ស័យ៨នាក់ មានប្រុស និងស្រីខ្លះឃាត់ក្នុងបន្ទប់ និងខ្លះឃាត់ក្រោយអគារពេលធ្វើសកម្មភាពហើយបម្រុងរត់គេចខ្លួនពេលនេះកំពុងនាំយកទៅសាកសួរនិងអនុវត្តិន៍នីតិវិធីបន្ត៕

អត្ថបទ÷ប៉ោយប៉ែត

Share.