ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានចុះធ្វើការពិនិត្យ និងធ្វើការអប់រំណែនាំ ដល់ម្ចាស់ទីតាំងក្លឹបកម្សាន្ត X-ZOOM និងភោជនីយដ្ឋាន HOKI ដើម្បីរក្សាបាននូវសុវត្តិភាព និងអនុវត្តទៅតាមគោលការណ៍ច្បាប់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតនៅមហាវិថីចោមចៅ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។



តាមអាជ្ញាធរបានឱ្យដឹងថា កម្លាំងដឹកនាំដោយ លោក ផុន សុផាន អភិបាលរងខណ្ឌ ចុះត្រួតពិនិត្យ និងណែនាំទីតាំងអាជីវកម្ម ក្លឹបនិងភោជនីយដ្ឋាន ។



ក្នុងការចុះពិនិត្យខាងលើ អាជ្ញាធរ អប់រំណែនាំ ៖ ត្រូវស្នើសុំច្បាប់អនុញ្ញាត ប្រកបអាជីវកម្មឲ្យបានត្រឹមត្រូវ , ហាមជួញដូរ និងប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ , ហាមមិនឲ្យប្រើប្រាស់បារីអេឡិចត្រូនិចគ្រប់ប្រភេទ ,ត្រូវរៀបចំច្រកសុវត្ថិភាព (ច្រកអាសន្ន) ឲ្យបានត្រឹមត្រូវ , ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ៕
អត្ថបទ៖ តាតុងសែនជ័យ

