ភ្នំពេញ ៖ តាមចិញ្ចើមផ្លូវមុខផ្សារច្រាំងចំរេះ និងផ្សារក្រមួន គីឡូម៉ែត្រលេខ៩ នៅតែមានបងប្អូនអ្នកលក់ដូរ ដាក់របស់របរមកលើចំណីផ្លូវ បង្កឱ្យបាត់សណ្តាប់ធ្នាប់ ទើបនៅព្រឹកថ្ងៃទី០២-០៣ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាជ្ញាធរខណ្ឌឫស្សីកែវ ចុះរៀបចំសណ្តាប់ធ្នាប់ និងសម្អាត អនាម័យដងផ្លូវ ឱ្យមានរបៀបរៀបរយប្រសើរឡើងវិញ ។

តាមអាជ្ញាធរបានឱ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរ លើផ្លូវសាធារណៈ ដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ កើតមានឡើងភាពអនាធិបតេយ្យ និងកកស្ទះចរាចរណ៍ ទោះជាកន្លងមកអាជ្ញាធរ បានអប់រំណែនាំ តែនៅបន្តមានលក់ដូរលើចំណីផ្លូវដដែល ទើបកម្លាំងអាជ្ញាធរ ដឹកនាំដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយឱ្យប្រសើតឡើងវិញ ។






អាជ្ញាធរអប់រំ ណែនាំ ដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរក្នុងការរៀបចំទើបធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យ បរិស្ថាន ក្នុងមូលដ្ឋានប្រសើរ ៕
អត្ថបទ៖ សុខលី

