បន្ទាយមានជ័យ៖ អាជ្ញាធររៀបចំដាក់លូថ្មី និងស្តារលូចាស់ តាមបណ្តោយផ្លូវសំខាន់ៗដែលបង្កឲ្យមានការជន់លិចកាលពីរដូវវស្សា។
លោក តាំង លីហេង សមាជិកក្រុមប្រឹក្សាសង្កាត់អូរជ្រៅបានប្រាប់ថា៖ ក្រុងប៉ោយប៉ែតមានផ្លូវ៣ខ្សែដែលប្រឈមលិចលង់នៅពេលមានភ្លៀងធ្លាក់កាលពីរដូវវស្សា បង្កអោយផ្លូវបេតុងរងការស្រុតខូចខាតនៅពេលទឹកដក់លើផ្លូវមានរថយន្តធំដឹកទំនិញចេញ.ចូលមានផ្លូវ២ខ្សែក្នុងសង្កាត់ប៉ោយប៉ែត និងផ្លូវ១ខ្សែសង្កាត់អូរជ្រៅ មានការខូចខាត។

លោកបានបញ្ជាក់ថា៖ ជាការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានផ្តល់លូចំនួន៩៥០កង់ ប្រភេទលូមុខ១ម៉ែត្រ ២តឹក ជូនរដ្ឋបាលក្រុងប៉ោយប៉ែតបែងចែកសម្រាប់២សង្កាត់មានសង្កាត់អូរជ្រៅចំនួន៥០កង់ សម្រាប់ផ្លូវ១ខ្សែ និង៩០០កង់សម្រាប់សង្កាត់ប៉ោយប៉ែតផ្លូវ២ខ្សែសម្រាប់ដាក់រំដោះទឹកបញ្ជៀសការលិចលង់។




លោក តាំង លីហេង បានបញ្ជាក់ថា៖ ពេលនេះសង្កាត់កំពុងដាក់លូផ្លូវសាលាព្រហ្មនិមិត្តដោយដាក់លូដែលឯកឧត្តមអភិបាលខេត្តផ្តល់ជូនអស់ហើយ ហើយអាជ្ញាធរខិតខំស្តារលូបារសំរាមចេញធ្វើយ៉ាងណាបញ្ជៀសការលិចលង់ សូមឲ្យប្រជាពលរដ្ឋវេចខ្ចប់ទុកដាក់សំរាមឲ្យមានរបៀបរៀបរយចៀសវាងធ្វើឲ្យសំរាមចូលលូបង្កឲ្យស្ទះនាំមានទឹកលិចហូរមិនទាន់ផ្តល់ផលលំបាកដល់ការរស់នៅនិងធ្វើដំណើរ៕
អត្ថបទ÷ប៉ោយប៉ែត

