បាត់ដំបង÷ ពលរដ្ឋប្រទះឃើញទារកម្នាក់ដែលត្រូវម្តាយយកទៅភ្លុងបោះចោលកំពុងដេកយំក្បែរប្រឡាយក្នុងស្រុកបាណន់។

ប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍បានបញ្ជាក់ឲ្យដឹងថា÷ ករណីភ្ញាក់ផ្អើល និងការហួសចិត្តនេះបានកើតឡើងនៅព្រឹកថ្ងៃ ៣ ខែធ្នូ ឆ្នាំ ២០២៥ ត្រង់ចំណុចក្បែរប្រឡាយចិន ក្នុងភូមិថ្កូវ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។

ប្រភពបន្តថា÷ ទារកដែលម្តាយយកទៅបោះចោលនេះដែរមានសម្បុរស្រអែម ស្អាត និងគួរឲ្យស្រឡាញ់។

ក្រោយភ្ញាក់ផ្អើលអ្នកស្រុកឈូឆរក៏មានស្ត្រីម្នាក់ចេញមុខមកសុំយកទារកដ៏អភព្វខាងលើទៅចិញ្ចឹមដែលអ្នកស្រុកក៏ឯកភាព ហើយសមត្ថកិច្ចមូលដ្ឋានក៏បានធ្វើបែបបទស្នើសុំដើម្បីចិញ្ចឹមជាកូនធម៌រួចប្រគល់ឲ្យស្ត្រីជាម្តាយថ្មីតែម្តង៕

អត្ថបទ: ដំបងក្រញូង

Share.