ក្លិបបាល់ទាត់​ព្រះខ័នរាជស្វារៀង បាន​បញ្ចប់​ការប្រកួត​ទី៣ របស់​ខ្លួន​ក្នុងពាន​រង្វាន់ក្លិបក្នុងតំបន់អាស៊ាន ASEAN Club Championship (Shopee Cup) 2024/25 វគ្គចែកពូល កាល​ពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ដោយ​បញ្ចប់​ទៅ​បាន​ត្រឹម​ស្មើ​ជាមួយ​ Johor Darul Ta’zim FC ក្នុង​លទ្ធផល ២-២ ក្នុង​ពហុកីឡដ្ឋាន​ជាតិ​មរតតេជោ។

ក្រោយ​ក្រសែភ្នែក​អ្នក​គាំទ្រ ១ ៦៧៨២នាក់ ព្រះខ័ន​រាជស្វារៀង ពិត​ជាធ្វើ​បាន​ល្អ ដោយ​ដាក់​សម្ពាធ​លើ​ក្រុម​ភ្ញៀវ នៅ​តង់​ទី១ ដោយ​បើក​ការនាំមុខ​បាន ១គ្រាប់​នៅនាទីទី៣០ រក​បាន​ដោយ​កីឡាករសញ្ជាតិ​ប្រេស៊ីល Cristian Roque រំលង់​បាន ​៦នាទី ពោល​គឺ​នៅ​នាទីទី​៣៦ ញាន សុស៊ីដាន់​ បាន​បន្ថែម​១គ្រាប់​ទៀត ធ្វើ​អោយ​សម្លេង​អ្នក​គាំទ្រ​កាន់​តែកកក្រើក ក្នុង​​ពហុកីឡដ្ឋាន​ជាតិ​មរតតេជោ។

លុះ​ដល់​វគ្គ​ទី២ ​ក្រុម​ភ្ញៀវ Johor Darul Ta’zim FC បាន​កែប្រែស្ថានការណ៍​ដោយ​ដាក់​សម្ពាធ​លើក​ព្រះខ័នរាជស្វារៀង វិញម្ដង ធ្វើ​អោយ​ការប្រកួត​ការ់​តែ​ជក់​ចិត្តរហូត​ដល់​ពេញ​៩០នាទីនៅ​រក្សាលទ្ធផល ២-០ តែអ្វីៗ​ត្រូវ​បាន​ប្រែប្រួល​ទៅវិញ ដោយ​នៅ​ម៉ោង​បន្ថែម ៨នាទី ក្រុម​ភ្ញៀវ Johor បាន​វាយបកវិញ​ ១ក្រាប់​នៅ​នាទីទី៩០+២ ដោយកីឡាករ Lowry កៀកនឹង​បញ្ចប់​ទៅ Johor បាន​បន្ថែម​១គ្រាប់​ទៀត តាម​ស្មើនៅនាទីទី៩០+៦ ចប់​ការប្រកួត​ក្រុម​ទាំង២ បាន​ត្រឹម​ចែក​គ្នា​ម្នាក់​១ពិន្ទុ។

ក្រោយស្មើ Johor Darul Ta’zim FC លោក Matthew Mcconkey គ្រូបង្វឹក ព្រះខ័នរាជស្វាយរៀង ថ្លែងថា៖ ខ្ញុំមានមោទនភាពណាស់ចំពោះកូនក្រុមសម្រាប់ការប្រកួតថ្ងៃនេះ ដោយពួកគេធ្វើបានល្អ ហើយយើងពិតជាសិក្តសមនឹងទទួលបានជ័យជម្នះ។

គ្រូបង្វឹក សញ្ជាតិអៀរឡង់ខាងជើង រូប​នេះ​បាន​បន្តថា ក្រោយ Odawara ប្តូរចេញលោកមើលឃើញថាក្រុម Johor បានដាក់សម្ពាធខ្លាំង បូករួមកីឡាករប្តូរចូលមានកម្ពស់ទាប ធ្វើឲ្យមានផលប៉ះពាល់បន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែជារួមកីឡាករយើងទាំងអស់សុទ្ធតែមានគុណភាពល្អ។

លោកបន្ថែម​ថា ទោះបីស្មើក៏ដោយប៉ុន្តែលោកនៅតែពេញចិត្តចំពោះទម្រង់លេងថ្ងៃនេះរបស់កូនក្រុមខ្លួន ហើយបង្ហាញថាបាល់ទាត់កម្ពុជា មិនងាយស្រួលយកឈ្នះដូចមុនឡើយ។

ដោយលែក​សម្រាប់​គ្រូបង្វឹក Johor Darul Ta’zim FC ថ្លែងក្រោយស្មើ ព្រះខ័នរាជស្វាយរៀង ២-២ ថា តង់ទី១យើងធ្វើមិនបានល្អឡើយរហូតរបូត២គ្រាប់ ប៉ុន្តែតង់ទី២ យើងបានសិក្សាដើម្បីកែប្រែ រហូតតាមស្មើ។

គ្រូបង្វឹក បន្ថែម​ថា យ៉ាងណាមិញលោកមិនអាចទទួលយកលទ្ធផល និងទម្រង់លេងថ្ងៃនេះបានឡើយ គឺមិនដូចអ្វីដែលលោកចង់បាន។ ចំពោះក្រុមស្វាយរៀង ថ្ងៃនេះពួកគេលេងបានល្អបូករួមជាមួយកីឡាករល្អ កម្លាំង និងបច្ចេកទេសល្អ។

ជាចុងក្រោយលោក នៅតែសង្ឃឹមថាក្រុមលោកនឹងអាចឡើងទៅវគ្គបន្តបាន ក្រោយប្រកួតមិនទាន់ចាញ់សោះនៅពាន Shopee Cup។

ព្រះខ័នរាជស្វាយរៀង ឆ្លងកាត់ ៣ប្រកួត​រួម​មកនៅក្នុងពូល B ឈ្នះ ១ ស្មើ១ និង​ចាញ់ ១ មាន​ ៤ពិន្ទុ ឈរនៅ​លេខ៣ រួម​មាន៖

សម្រាប់លទ្ធផល និងកម្មវិធីប្រកួត​របស់​ព្រះខ័នរាជស្វាយរៀង នៅក្នុងពូល B កន្លងមករួម​មាន៖

  • ថ្ងៃទី២១ សីហា ២០២៥៖ Shan United FC ០-៣ ​ព្រះខ័នរាជស្វាយរៀង
  • ថ្ងៃទី២៥ កញ្ញា ២០២៥៖ Nam Dinh FC ២-០ ​ព្រះខ័នរាជស្វាយរៀង
  • ថ្ងៃទី៤ ធ្នូ ២០២៥៖ ព្រះខ័នរាជស្វាយរៀង ២-២ Johor Darul Ta’zim FC
  • ថ្ងៃទី២៩ មករា ២០២៥៖ ព្រះខ័នរាជស្វាយរៀង ជួប Bangkok United FC
  • ថ្ងៃទី៥ កុម្ភ: ២០២៥៖ Lion City Sailors FC ព្រះខ័នរាជស្វាយរៀង៕
Share.