កំពង់ឆ្នាំង៖ អូរមួយកន្លែង មានឈ្មោះ អូរឫស្សី ស្ថិតនៅក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ មានត្រីងាប់ច្រើននៅក្នុងអូរឬស្សី សង្ស័យមានសារធាតុពុលក្នុងទឹក ត្រូវបានរដ្ឋបាលស្រុក មន្ត្រីជំនាញចុះពិនិត្យភ្លាមៗ ហើយប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ សាធារណៈជន ផ្អាកប្រើប្រាស់ទឹកអូរខាងលើជាបណ្តោះអាសន្ន រងចាំមន្ត្រីជំនាញពិនិត្យសិន។


តាមរដ្ឋបាលស្រុកបានឱ្យដឹងថា ដើម្បីបញ្ចៀសពីការគ្រោះថ្នាក់ដោយប្រការណាមួយ រដ្ឋបាលស្រុកសូមជម្រាបជូនដំណឹងដល់បង ប្អូនប្រជាពលរដ្ឋដែលមានទីលំនៅជាប់ជាមួយអូរ និងប្រើប្រាស់ទឹកអូរ ក្នុងភូមិសាស្ត្រនៃភូមិតានៃ ភូមិស្រែរបង ភូមិព្រៃតាំងធ្នង់ និងភូមិបឹងស្ទោង នៅក្នុងឃុំធៀប និងភូមិក្រោយវត្ត ភូមិត្រពាំងក្របៅ ក្នុងឃុំ ខ្នងពពក មេត្តាផ្អាកការប្រើប្រាស់ និងការពារសត្វចិញ្ចឹមដូចជាគោ ក្របី ជ្រូក មាន់ទា កុំឱ្យចូលក្នុង ទឹកអូរនោះមួយរយៈពេលសិន ក្រុមការងារកំពុងយកទឹកទៅពិសោធន៍រកសារធាតុពុលជាមុនសិន ។

ហើយក្រោយពីពិនិត្យ ស្រាវជ្រាវ ទៅឃើញថាទឹកអូរមានសភាពជាធម្មតាវិញ នោះអាជ្ញាធរនឹងប្រកាសផ្សព្វផ្សាយនៅពេលក្រោយទៀត ៕

Share.