នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង២៣:៥០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង នៅចំណុចផ្លូវប្រសព្វ៣៣៨ លេីផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រវាងម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប៉ៃលិន 1C-6571 បើកបរដោយឈ្មោះ គង់ វណ្ណី ភេទ ប្រុស មុខរបរបុគ្គលិកពេទ្យ និងម៉ូតូម៉ាក HONDA PCX ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LS-0344 បើកបរដោយឈ្មោះលឹម សំណាង ភេទ ប្រុស មុខរបរលក់ដូរ។ ហេតុការណ៍នេះបណ្តាលឱ្យអ្នកបើកបរទាំងសងខាងរងរបួស និងខូចខាតម៉ូតូធ្ងន់ទាំង០២គ្រឿង។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញនៃអធិការ ដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះដល់កន្លែងកើតហេតុ វាស់វែងតាមជំនាញដោយបាននាំយកម៉ូតូ និងអ្នកបើកបរមកកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេង ដើម្បីសួរនាំ។ សមត្ថកិច្ចបានត្រួតពិនិត្យជាតិអាល់កុល ជាលទ្ធផល អ្នកបើកម៉ូតូ HONDA DREAM ពាក់អាវយឺតពណ៌ខ្មៅមានឡូហ្គោប៉ូលីសមានជាតិអាល់កុល 0,35ml/L។

ពាក់ព័ន្ធអ្នកបើកបរម៉ូតូម៉ាក HONDA DREAM ប្រើប្រាស់អាវមានឡូហ្គូប៉ូលីស គាត់បានសារភាពប្រាប់សមត្ថកិច្ចថា គាត់មិនមែនជានគរបាលទេ អាវដែលគាត់ពាក់មានឡូហ្គូប៉ូលីស គឺគាត់បានពីមិត្តភក្តិ។ បច្ចុប្បន្ន យុវជនខាងលើត្រូវសមត្ថកិច្ចជំនាញកំពុងអនុវត្តតាមនីតិវិធី៕

Share.