ខេត្តឈុនបុរីដែលជាខេត្តមួយ កំពុងតែរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នោះ ពេលនេះកំពុងតែឈឺក្បាល និងវឹកវរដោយសារតែភ្លើងឆេះរោងចក្រកែច្នៃមួយកន្លែងអស់ពេញមួយយប់ ពោលគឺតាំងពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសុក្រនេះមិនទាន់រលត់នៅឡើយ។

តាមការផ្សាយពីសារព័ត៌មានថៃ អគ្គិភ័យមួយបានឆាបឆេះនៅខាងក្នុងតំបន់ ឧស្សាហកម្ម Golden Dragon ក្នុង ស្រុកណងយ៉ៃ ខេត្ត ឈុនបុរី (Chonburi)។

ឧបទ្ទវហេតុនេះបានកើតឡើងនៅឯក្រុមហ៊ុនមួយដែលជាកន្លែងធ្វើប្រតិបត្តិការ កែច្នៃក្រដាសបង្ហាប់ កាលពីរសៀលថ្ងៃព្រហស្បតិ៍ វេលាម៉ោងប្រហែល ៣ រសៀល។ ជាសំណាងល្អ កម្មករដែលកំពុងបំពេញការងារនៅពេលកើតហេតុបានរត់ទៅកាន់ទីមានសុវត្ថិភាពទាន់ពេលវេលា។ ហេតុនេះហើយ គឺ មិនមានរបួស ឬបាត់បង់ជីវិត ត្រូវបានរាយការណ៍នោះទេ។

ក្រុមពន្លត់អគ្គិភ័យបានបន្តពន្លត់ភ្លើងរហូតដល់ព្រឹកថ្ងៃសុក្រ ដោយសារតែ ឃ្លាំងស្តុកទៅដោយក្រដាសបង្ហាប់ ដែលត្រៀមសម្រាប់កែច្នៃ ដែលប្រៀបដូចជាប្រេងឥន្ទនៈដ៏ច្រើនឱ្យអណ្ដាតភ្លើងកាន់តែឆេះខ្លាំង ម្យ៉ាងវិញទៀតអគ្គិភ័យនេះត្រូវបានខ្យល់បក់ខ្លាំង ធ្វើឱ្យកាន់តែរីករាលដាលពិបាកនឹងពន្លត់៕

Share.