សៀមរាប ៖ កម្លាំងចម្រុះ ដឹកនាំដោយ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានចេញប្រត្តិបត្តិការណ៍ចុះបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់ ចាប់ពីចំណុច ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង រហូតដល់កន្ទូរ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ រឹបអូសវត្ថុតាងបានមួយចំនួន ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្តសៀមរាប កម្លាំងស្រុកប្រាសាទបាគង កម្លាំងសឹករងខេត្ត កម្លាំងក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានចុះពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅភូមិសាស្ត្រខាងលើ រឹបអូសរបាំងសាច់អួនក្រឡាញឹក ដែលច្បាប់ហាមឃាត់ បង្គោល ស្បៃលូ ។
សម្ភារៈដែលរឹបអ័សបាន របាំងសាច់អួនក្រឡាតូចជាង៣សង់ទីម៉ែត្រ ប្រវែង ២០០ ម៉ែត្រ និងបង្គោលចម្រឹងចំនួន៨០ដើម ត្រូវបានសមត្ថកិច្ចប្រមូលដុតបំផ្លាញចោលទាំងអស់ ៕




អត្ថបទ÷តាតុងសែនជ័យ
