អ្នករស់នៅទីក្រុងបាងកក ត្រូវបានណែនាំឱ្យរៀបចំខ្លួន សម្រាប់ទប់ទល់នឹងខ្យល់ពុល ខណៈដែលការព្យាករណ៍ផ្លូវការ បានព្យាករណ៍ពីការធ្លាក់ចុះនៃគុណភាពខ្យល់នៅសប្តាហ៍ក្រោយ បើទោះបីជាកម្រិតបច្ចុប្បន្ននៅតែស្ថិតក្នុងស្តង់ដារសុវត្ថិភាពក៏ដោយ។

យ៉ាងម៉ិញយោងតាមការផ្សាយដោយ The Nation កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ តួលេខពីលោក Supakorn បង្ហាញថា ក្នុងចំណោមមនុស្សទាំងជាង១០លាននាក់នោះ ភាគច្រើនមានបញ្ហាផ្លូវដង្ហើម ដូចជាជំងឺហឺតនិងជំងឺស្ទះសួតរ៉ាំរ៉ៃ ហើយអ្នកខ្លះមានឡើងកន្ទួលលើស្បែកនិង បញ្ហាភ្នែក។

ក្នុងករណីធ្ងន់ធ្ងរបំផុត អ្នកជំងឺផ្លូវដង្ហើមខ្លះ ត្រូវការជំនួយពីម៉ាស៊ីនដកដង្ហើមជាចាំបាច់ដើម្បីរស់ ហើយខ្លះឈានដល់ការជំងឺមហារីកសួតតែម្តង។

ការបញ្ចេញតួលេខនេះកើតឡើងស្របពេលមានការព្រមានថា ខ្យល់ពុល PM2.5 នៅភាគខាងជើងនិងកណ្តាលប្រទេសថៃ រួមទាំងទីក្រុងបាងកកផងដែរនោះ នឹងឈានដល់កម្រិតគ្រោះថ្នាក់ពណ៌ក្រហម ពោលគឺគុណភាពខ្យល់ធ្លាក់ចុះអន់បំផុត ពិបាកដកដង្ហើមនៅចុងសប្តាហ៍នេះ៕

Share.