លោក Donald Trump ប្រធានាធិបតីអាម៉េរិក បានទទួលពានរង្វាន់ FIFA Peace Prize (ពានរង្វាន់សន្តិភាពហ្វីហ្វា) ដែលជាពានរង្វាន់បង្កើតថ្មីដំបូងបង្អស់ នៅក្នុងពិធីចាប់ឆ្នោតប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២៦ នៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី កាលពីថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥។

ហ្វីហ្វាបានបង្កើតពាននេះឡើងដើម្បី «ផ្តល់កិត្តិយសដល់បុគ្គលដែលបានចាត់វិធានការពិសេស និងវិសាមញ្ញដើម្បីសន្តិភាព និងតាមរយៈការធ្វើដូច្នេះ បានបង្រួបបង្រួមប្រជាជនជុំវិញពិភពលោក»។

ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino បានថ្លែងថា ការផ្តល់ពាននេះគឺដើម្បីទទួលស្គាល់នូវសកម្មភាពរបស់លោក Trump ក្នុងការ «លើកកម្ពស់សន្តិភាព និងឯកភាពជុំវិញពិភពលោក»។

Share.