កាលពីថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអញ្ជើញអមដំណើរប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ទៅកាន់ទីក្រុងឆឹងទូ (Chengdu) ភាគនិរតីប្រទេសចិន។
កាយវិការនេះបានគូសបញ្ជាក់ពីការផ្តោតសំខាន់របស់ទីក្រុងប៉េកាំងលើទីក្រុងប៉ារីស ក្នុងគោលបំណងស្វែងរកការចូលរួមផ្នែកសេដ្ឋកិច្ចកាន់តែច្រើនជាមួយសហភាពអឺរ៉ុប (EU)។

លោក ម៉ាក្រុង បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសចិនប្រកបដោយភាពរីករាយ រួមមានដំណើរទស្សនកិច្ចរបស់ភរិយាលោក គឺលោកស្រី ប៊្រីហ្គីត ទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវសត្វខ្លាឃ្មុំផេនដា (Panda) ខណៈដែលប្រធានាធិបតីបារាំងបានជួបជាមួយនឹងកំពូលកីឡាករវាយកូនឃ្លីលើតុពីររូបផងដែរ៕



