ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ សម្តេចក្រឡាហោម ស ខេង បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប ៣៤ ឆ្នាំរបស់គណៈធម្មយុត្តិកនិកាយ និងបុណ្យក្តីកតិយុត្តិថ្វាយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដែលប្រារព្ធនៅវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចូលរួមពីមេដឹកនាំថ្នាក់ខ្ពស់ជាច្រើន បូករួមទាំងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ដែលមកតំណាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។ ក៏ដូចជា មានឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីកិច្ចការនារី។

















ពិធីនេះមានការចូលរួមយ៉ាងច្រើនពីបងប្អូនពុទ្ធសាសនិក សង្ឃាធិការ ព្រះមេគណៈ និងញាតិញោមជាច្រើន ដែលមកបង្ហាញក្តីគោរព និងការគាំទ្រទៅកាន់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ក្នុងឱកាសពិសេសនេះ៕
