ភ្នំពេញ ៖ យោងតាមសភាពការណ៍តាមបណ្តោយព្រំដែនខ្មែរ-ថៃ ដោយមានការឈ្លានពានពីសំណាក់យោធាថៃ មកលើព្រំដែនព្រះរាជាណាចក្រកម្ពុជា បង្កឱ្យប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្ស នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងអប់រំ យុវជននិងកីឡា សម្រេចផ្អាកដំណើរការបង្រៀន និងរៀន ចំនួន៤ស្រុក ក្នុងខេត្តបាត់ដំបងជាបណ្តោះអាសន្ន មានស្រុកសំឡូត ស្រុកកំរៀង ស្រុកសំពៅលូន ស្រុកភ្នំព្រឹក ដើម្បីសុវត្តិភាពដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្សទាំងអស់បញ្ជៀសបាននូវគ្រោះថ្នាក់ ដែលបណ្តាលមកពីបាញ់ផ្លោងរបស់កងទ័ពថៃ មកលើទឹកដីព្រះរាជណាចក្រកម្ពុជា ។

អត្ថបទ៖ តាតុងសែនជ័យ

Share.